Napoli រក​គ្រាប់​បាល់​បាន​ច្រើន​គេ​ ក្នុង​ប្រកួត​ UCL វគ្គ​ Group Stage ក្នុង​រដូវកាល​នេះ​

  • 2022-10-28 11:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Napoli រក​គ្រាប់​បាល់​បាន​ច្រើន​គេ​ នៅ​ក្នុង​ប្រកួត​ UEFA Champions League វគ្គ​ Group Stage រដូវកាល​ឆ្នាំ​២០២២/២៣នេះ​។

នៅ​ក្នុង​វគ្គ​ Group Stage រដូវកាល​នេះ​ Napoli ចូល​លេង​បាន​៥ប្រកួត​ និង​ស៊ុត​ចូល​រហូត​ទៅ​ដល់​២០គ្រាប់​ ដែល​ជា​ចំនួន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ UCL ជា​ចំណោម​ក្លឹប​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​វគ្គ​នេះ​ផង​ដែរ​។

នៅ​ក្នុង​វគ្គ​នេះ​ Napoli ស្ថិត​នៅ​ក្នុង​ពូល​ A ដោយ​ប៉ះ​នឹង​ ក្លឹប​ Liverpool ក្លឹប​ Ajax និង​ Rangers ប៉ុន្តែ​ក្លឹប​អ៊ីតាលី​មួយ​នេះ​បាន​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ដោយ​យក​ឈ្នះ​ក្លឹប​ទាំង​នេះ​ក្នុង​៥ប្រកួត​កន្លង​ទៅ​នេះ​ ជាប់ៗ​គ្នា​តែ​ម្ដង​។

ក្លឹប​នេះ​នឹង​ប៉ះ​នឹង​ Liverpool ក្នុង​ប្រកួត​ចុង​នៅ​ក្នុង​វគ្គ​ Group Stage នេះ​នៅ​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ខាង​មុខ​ ទោះ​ឈ្នះ​ឬ​ចាញ់​ក្លឹប​ទាំង​ពីរ​នេះ​នឹង​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​១៦ក្រុម​ ព្រោះ​តែ​ក្លឹប​ទាំង​ពីរ​មាន​ពិន្ទុ​ដាច់​គេ​ក្នុង​ពូល​របស់​ខ្លួន​៕

ប្រភព៖ UEFA | transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម