សម្ដេច​តេជោ​បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន

  • 2022-11-01 12:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាន​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ។​

លោក ហ្សេលេនស្គី​បាន​លើកឡើង​នៅ​ក្នុង​បណ្ដាញ​ Twitter របស់​លោក​ថា៖ «បាន​ទូរស័ព្ទ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន។ អរគុណ​កម្ពុជា ដែល​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ ចំពោះ​ការ​គាំទ្រ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ក៏​ដូចជា​គាំទ្រ​អ៊ុយក្រែន​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ»។

«អ៊ុយក្រែន​ធានា​ថា យើង​នឹង​ជា​អ្នក​ផ្គត់ផ្គង់​ដល់​សន្តិសុខ​ស្បៀង​ប្រទេស​អាស៊ាន»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​នឹង​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា TAC៕

អត្ថបទ៖ ហ៊ីម រស្មី