ស្មាត់​ យុន​ ប្រាប់​មូលហេតុ​លោត​វាយ​សេវា​មិន​សូវ​បាន​ល្អ​ពេល​ប៉ះ​ គោព្រៃ​កណ្ដាល​

  • 2022-11-25 03:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់ទះ​ល្បី​ឈ្មោះ​គ្រប់​តារាង​ ស្មាត់​ យុន​ ថា​មូល​ហេតុ​លោត​វាយ​សេវា​មិន​សូវ​បាន​ល្អ​ ឬ​អស់ៗ​ពេល​ប៉ះ​ក្រុម​គោព្រៃ​កណ្ដាល​ ដោយ​សារ​តែ​មិន​ស្និត​ជា​មួយ​បាល់ ​ព្រោះ​ច្បាប់​ប្រកួត​តម្រូវ​ឲ្យ​វាយ​វិល​ជុំ។​

យុន ពេលលោតសេវា
ស្មាត់​ យុន​ បាន​ឲ្យ​ដឹង​ក្រោយ​ប្រកួត​សប្ដាហ៍​ទី៤​ ពាន​រង្វាន់​ Slamball​ ថា​ក្រុម​របស់​លោក​លេង​មិន​ទាន់​ល្អ​ លេង​មិន​ទាន់​ត្រូវ​គ្នា​ទេ​ ពោល​បើ​គិត​ទៅ​បាន​ត្រឹម​ប្រហែល​ ៥០-៦០%​ ប៉ុណ្ណោះ។​ ហេតុ​ផល​ដែល​លេង​មិន​សូវ​ល្អ​ ព្រោះ​តែ​សមាសភាព​កីឡាករ​គឺ​មិន​ធ្លាប់​ចាប់​លេង​ជា​មួយ​គ្នា​ពី​មុន​មក។​
ទិដ្ឋភាពពេលប្រកួត

ចំពោះ​ការ​លោត​វាយ​សេវា​វិញ​ស្មាត់​ល្បី​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា​ ដោយ​ច្បាប់​ប្រកួត​ម្រូវឲ្យ​វាយ​វិល​ជុំ​បែប​នេះ​ធ្វើ​ឲ្យ​រូប​គេ​ហាក់​មិន​ស្និត​ជា​មួយ​បាល់​ដូច​កាល​ដែល​លេង​នៅ​ខាង​ក្រៅ​ឡើយ​វាយ​ឈរសេវា​តែ​ម្នាក់​នោះ​ទេ។​ កាលណាឈរវាយ​សេវា​ម្នាក់ឯងអ្នក​មើលគឺ​មើលឃើញ​ថា​ល្អ​ហើយ​ មួយ​វិញ​ទៀត​គឺ​ការឈរ​វាយ​ម្នាក់ឯង​រហូត​វា​ស្និតបាល់។

ទិដ្ឋភាពពេលប្រកួត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball ​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ Anchor​ បាន​បញ្ចប់​សប្ដាហ៍​ទី៤​ ហើយ​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​វិច្ឆិកា​ ២០២២​ នៅ​តារាង​ម្លប់ត្នោតជ្រៃលាស់​ ខេត្ត​កណ្ដាល។​ ចំពោះ​លទ្ធផល​គឺ​ក្រុម​ពង្រូល​កំពង់ស្ពឺ​ ឈ្នះ​ គោព្រៃកណ្ដាល​ លទ្ធផល​ ២-១៕​

ក្រុមពង្រូលកំពង់ស្ពឺ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម