បារាំង ឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup ប៉ះជាមួយអាហ្សង់ទីន
- 2022-12-15 01:59:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំង ឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup ប៉ះជាមួយអាហ្សង់ទីន
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2022 នេះហើយ ក្រោយពីពួកគេបានយកឈ្នះលើក្រុមម៉ារុកក្នុងលទ្ធផល ២-០។
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះលើក្រុមម៉ារុកក្នុងលទ្ធផល ២-០ ដែលមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។ បារាំងដែល ជាក្រុមការពារតំណែងជើងឯកបានគ្រប់គ្រងការប្រកួតទល់ជាមួយក្រុមម៉ារុកបានល្អមែនទែន ហើយការវាយសម្រុករបស់ពួកគេក៏មានប្រសិទ្ធភាពច្រើនផងដែរ។ ជាក់ស្ដែងគ្រាន់តែកែបាល់ភ្លាម Theo Hernandez រកបាន១គ្រាប់ទៅហើយ មុនពេល Randal Kolo Muani បន្ថែមបានគ្រាប់ទី២ទៀតនៅចុងការប្រកួត។
នេះជាការឡើងដល់វគ្គផ្ដាច់ព្រ័ត្រ២ដងជាប់គ្នាតែម្ដងសម្រាប់ក្រុមបារាំង។ ស្របពេលក្រុមអាហ្សង់ទីនវិញ កាលពីឆ្នាំ២០១៤កន្លងទៅ ក៏បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា ប៉ុន្តែកាលនោះមិនមានសំណាងឈ្នះពាននោះទេ។ ដោយនេះជាឱកាសចុងក្រោយផងដែរ សម្រាប់ Lionel Messi ដើម្បីសម្រេចក្ដីស្រមៃរបស់ពួកគេក្នុងការឈ្នះពាន World Cup បាន៕