ទោះអត់មាននៅស៊ីហ្គេម! កីឡាហាប់គីដូនៅតែបន្តខំប្រឹងពង្រីកផ្សព្វផ្សាយ
- 2023-01-11 07:31:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះអត់មាននៅស៊ីហ្គេម! កីឡាហាប់គីដូនៅតែបន្តខំប្រឹងពង្រីកផ្សព្វផ្សាយ
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ បើទោះជាគ្មានមុខនៅស៊ីហ្គេម ឬព្រឹត្តិការណ៍ធំនៅកម្ពុជាយ៉ាងណាក្ដី ប៉ុន្តែនៅតែបន្តខំប្រឹងផ្សព្វផ្សាយពិសេសលើការបង្ហាត់បង្រៀនយុវជន។
កាលកីឡាជាតិទាំង ៣លើកកន្លងមកនេះ រួមនិងព្រឹត្តិការណ៍ស៊ីហ្គេម ផងដែរគឺមិនទាន់មានបញ្ចូលកីឡាហាប់គីដូ ឲ្យចូលរួមប្រកួតប្រជែងមេដាយនោះឡើយ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះគឺការតស៊ូ និងព្យាយាមធ្វើសកម្មភាពគ្រប់រូបភាពរបស់សហព័ន្ធកីឡាមួយនេះ។
ក្រោយការដឹកនាំរបស់លោកឧកញ៉ា សៅ សេងហាក់ និងអគ្គលេខាធិការលោក គង់ ចាន់ធីណា គឺធ្វើសកម្មភាពជាច្រើនដូចជា ការផ្ដោតបង្ហាត់ជាប្រចាំលើយុវជននៅសាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ ការបង្ហាត់នៅក្លឹបឯកជន(យុវជន និងពេញវ័យ) និងការបង្ហាត់កងកម្លាំងលក្ខណៈពិសេសជាបន្តបន្ទាប់។
ក្រៅតែពីការបង្ហាត់ផ្សព្វផ្សាយហើយនោះប្រធានសហព័ន្ធ និងជាអ្នកហាត់ផ្ទាល់ផងនោះគឺតែងតែប្រជុំពិភាក្សាដាក់ផែនការការងារជាមួយមន្ត្រីសហព័ន្ធជាបន្តបន្ទាប់ដើម្បីជំរុញលើការអភិវឌ្ឍន៍សហព័ន្ធឈានទៅដល់ស្រទាប់មហាជនបន្ថែម និងការគាំទ្រពីក្រសួងអប់រំក៏ដូចជាគណៈកម្មការជាតិអូឡាំពិកផងដែរ។
បញ្ជាក់ដែរថា កីឡាហាប់គីដូ ជាប្រភេទកីឡាប្រយុទ្ធ និងមានដើមកំណើតពីប្រទេសកូរ៉េ។ កីឡាមួយនេះគឺមានវត្តមាននៅកម្ពុជាយូរឆ្នាំមកហើយ៕