ការប្រកួតបាល់ទាត់ ដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រគឺធ្លាប់ប្រើពេលដល់ ៣ម៉ោង ២០នាទី ទើបរកអ្នកឈ្នះឃើញ
- 2023-02-02 07:57:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
ការប្រកួតបាល់ទាត់ ដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រគឺធ្លាប់ប្រើពេលដល់ ៣ម៉ោង ២០នាទី ទើបរកអ្នកឈ្នះឃើញ
ចន្លោះមិនឃើញ
អំឡុងសង្រ្គាមលោកលើកទី២ ពោលគឺកាលពីជាង៧៥ឆ្នាំមុន មិនបានរារាំងអង់គ្លេសពីការប្រកួតបាល់ទាត់ឡើយ ប៉ុន្តែច្បាប់នៃការកំណត់លើទីលាននាសម័យនោះ គ្មានភាពច្បាស់លាស់ទេ។
ច្បាប់នៃការប្រកួត "លេងមិនបញ្ឈប់ រហូតដល់ទាត់ចូល ឬ Play to Finish" ត្រូវបានណែនាំដោយពានរង្វាន់ War Cup កាលពីឆ្នាំ១៩៤២។ បានន័យថា ការប្រកួតមិនកំណត់ម៉ោងថែម ទោះជាត្រូវប្រើពេលយូរប៉ុណ្ណាក៏ការប្រកួតនៅតែបន្ត លុះត្រាតែរកឃើញក្រុមឈ្នះ ហើយក្រោយមកច្បាប់នេះត្រូវបានជារឿយៗគេយកទៅប្រើទូទាំងប្រទេសអង់គ្លេស និង ស្កុតឡែន ដែលខុសពីការកាត់សេចក្ដី ដោយបាល់ប៉េណាល់ទី (ទាត់បាល់១១ម៉ែត្រ) ដូចបច្ចុប្បន្ន។
ដោយសារតែគ្មានការកំណត់ម៉ោងឈ្នះចាញ់ជាមូលដ្ឋានដូច្នេះហើយ ទើប ថ្ងៃទី៣០ ខែមីនា ឆ្នាំ ១៩៤៦ គឺជាពេលវេលាដ៏ជូរចត់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ពេលប្រកួតផ្តាច់ព្រ័ត្រ រវាង Stockport និង Doncaster Rovers។ Stockport និង Doncaster Rovers ស្មើគ្នា ២-២ ដែលត្រូវអូសបន្លាយការប្រកួតរហូតដល់ទៅ ៣ម៉ោង២០នាទីទើប Les Cocker ខ្សែប្រយុទ្ធ Stockport បំប៉ោងសំណាញ់ទីយកឈ្នះក្រុម Doncaster Rovers។
សំឡេងហ៊ោកញ្ជ្រៀវបន្ទាប់ពីម្នាក់ៗនឿយហត់បាត់មាត់ ប្រែជាធ្វើឲ្យក្រុមអ្នកគាំទ្រ និង កីឡាកររបស់ Stockport ហាក់មានកម្លាំងឡើងវិញ។ ប៉ុន្តែសំឡេងកញ្ចែ របស់លោកអាជ្ញាកណ្ដាល Baker ប្រាប់ថាវាជាបាល់ប៉ះដៃ។ ហេតុដូច្នេះ ពួកគេត្រូវលេងបន្តទៀត។
ព្រះអាទិត្យបានរះចំកណ្តាលមេឃ អស់ពី ៣ម៉ោង ២០នាទី ម៉ោងប្រកួតត្រូវបានបន្ថែម ដោយមិនកំណត់ពេលបញ្ចប់។ នៅនាទីទី ២០៣ គឺប្រមាណ៥នាទីមុនពេលដែលការប្រកួតត្រូវបានឆាចោល កីឡាករជាបន្តបន្ទាប់បានដួលសន្លប់ សម្រែកសុំឲ្យបញ្ឈប់ការប្រកួតពីសំណាក់អ្នកគាំទ្រ បានកងរំពង ពេញទីលាន។ ទីបំផុតលោកអាជ្ញាកណ្តាល រួមនិងជំនួយការដែលអស់ដៃអស់ជើងដូចគ្នា បានសម្រេចឆាចោលការប្រកួត ដោយបោះកាក់ជ្រើសក្រុមណាធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតម្តងទៀតនៅ៤ថ្ងៃបន្ទាប់។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី២ រវាងក្រុមទាំង២ ដែលជារឿងកម្របំផុត បានកើតឡើងដូចការគ្រោងទុក។ តែម្តងនេះ ការប្រកួតបានស៊ីពេលយូរជាងលើកមុនទៅទៀត រហូតដល់ទៅជិត៤ម៉ោង ព្រោះ គ្មានឡើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី៣។ នៅទីបំផុតម្ចាស់ផ្ទះ Doncaster Rovers បានលើកពាន League III North Cup។
ទោះជារកអ្នកឈ្នះឃើញមែន ប៉ុន្តែការរិះគន់ជុំវិញរឿងនេះ បានធ្វើឲ្យក្បួនច្បាប់លេងមិនកំណត់ម៉ោង ត្រូវបានគេយកទៅប្រើប៉ុន្មានខែទៀតប៉ុណ្ណោះក្រោយព្រឹត្តិការណ៍ជូរចត់នេះបានកើតឡើង។ ក្រោយមកការកំណត់ច្បាប់ប្រកួតបាល់ទាត់បានវិវត្តហូរហែ ដូចជា៖ Golden Goal គឺ ម៉ោងថែម១៥នាទី២ដង បើក្រុមណាទាត់ចូល១គ្រាប់មុន នោះការប្រកួតនឹងបញ្ចប់ភ្លាម ខុសពីច្បាប់ Play to Finish ត្រង់កំណត់ម៉ោងថែម តែ Golden Goal នៅប្រើមូលដ្ឋានច្បាប់ចាស់ Play to Finish ត្រង់ទាត់ចូលភ្លាមបញ្ចប់ការប្រកួតភ្លែត ខណៈដែលច្បាប់ថែមម៉ោងបច្ចុប្បន្នគឺ Silver Goal ច្រានចោល មូលដ្ឋានច្បាប់ Play to Finish ទាំងស្រុង៕