Star Auto ប្រកាសឈប់​នាំចូលរថយន្ត Mercedes-Benz មក​កម្ពុជា​ទៀតហើយ

  • 2023-03-01 02:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Star Auto (Cambodia) Co., Ltd បាន​ប្រកាស​ថា​ខ្លួន​បញ្ចប់​ដំណើរការ​ទទួលសិទ្ធិ​ក្នុងការនាំចូល​ចែកចាយ និងដាក់​លក់​ជាផ្លូវការ​នូវគ្រប់​ប្រភេទ​រថយន្ត Mercedes-Benz ប្រចាំ​នៅកម្ពុជាគិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

យ៉ាងណាមិញ ទីតាំង​ក្រុមហ៊ុន និង​លេខទូរសព្ទ​ទំនាក់ទំនង​មិនមានការផ្លាស់ប្តូរឡើយ។

យោងតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុននេះឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ​២០២៣តទៅ ក្រុមហ៊ុន RMA (Cambodia) PLC. នឹង​ចូល​ខ្លួន​មក​បន្តដំណើរ​ជាអ្នកផ្តល់​សេវាកម្មផ្នែកជួសជុល និងថែទាំ​រថយន្ត​ដែល​ទទួល​បានសិទ្ធិ​អនុញ្ញាត​ជាផ្លូវការពី Mercedes-Benz៕

អត្ថបទ៖ សំភី