សភាយុវពាណិជ្ជករអន្តរជាតិ ត្រៀមខ្លួនរៀបចំពិព័រណ៍ប្រចាំឆ្នាំ “2023 Busi-ness EXPO”

  • 2023-03-24 07:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំពិព័រណ៍ប្រចាំឆ្នាំ ២០២៣ “2023 Business EXPO” សម្រាប់គ្រប់ប្រភេទសហគ្រាស ដើម្បីចូលរួមគាំទ្រផលិតផលក្នុងស្រុក និងមានការចូលរួមពីម្ចាស់សហគ្រាសជាច្រើនមកពីគ្រប់វិស័យទាំងខ្នាតមីក្រូ តូច មធ្យម និងធំ ដែលពិព័រណ៍ដ៏ធំមួយនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសោរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ នៅ Urban Village x Factory Phnom Penh។

កាលពីឆ្នាំ ២០២២ JCI Toul Kork បានរៀបចំពិព័រណ៍នេះជាលើកទី១ ដោយមានការដាក់តាំងផលិតផលពីគ្រប់ប្រភេទសហគ្រាស សរុបជាង ៨០តុពិព័រណ៍ ក្នុងនោះមានវិស័យម្ហូបអាហារ ភេសជ្ជ: គ្រឿងសម្អាង វត្ថុអនុស្សាវរីយ៍ ឧបករណ៍ផ្ទះ និងផ្ទះបាយ គ្រឿងអេឡិចត្រូនិក និងផលិតផល សេវាកម្មជាច្រើនទៀត។

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក មានចក្ខុវិស័យមុតមាំក្នុងការគាំទ្រដល់ផលិតផលក្នុងស្រុក និងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីចូលរួមជម្រុញកំណើនសហគ្រិនភាពក្នុងប្រទេស និងកំណើនសេដ្ឋកិច្ច។ យើងខ្ញុំជាសមាជិក និងជាលេខាធិការដ្ឋានរបស់ JCI Toul Kork សូមបើកការដាក់លក់តុពិព័រណ៍ (Booth) ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ សូមបញ្ចាក់ថា ចំនួនតុ ឬBooth ពិព័រណ៍ មានត្រឹមតែ ៩០ប៉ុណ្ណោះ ដោយមានការចូលរួមយ៉ាងច្រើនពីមហាជន និងមានកម្មវិធីជាច្រើនក្នុងថ្ងៃតែមួយ៕

ជិន សុភ័ក្ដ្រ