មេដឹកនាំ​សូវៀត​ ៣​រូប​ ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​មិនមែន​រុស្ស៊ី

  • 2023-03-24 11:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាព​សូវៀត​ ជា​ប្រទេស​កុម្មុយនិស្ត​ដ៏​ធំ​ដែល​លាត​សន្ធឹង​ពី​អឺរ៉ុប​ខាង​កើត​រហូត​ដល់​ផ្នែក​ខាង​កើត​ទ្វីប​អាស៊ី។ ដោយ​ហេតុ​តែ​ទឹកដី​ធំ​ល្វឹងល្វើយ​បែប​នេះ​ហើយ ទើប​ជនជាតិ​ជា​ច្រើន​ក្រៅ​ពី​រុស្ស៊ី​អាច​ចូល​រួម​បម្រើ​ការ​ក្នុង​រដ្ឋ​យក្ស​កុម្មុយនិស្ត​មួយ​នេះ។ មិន​ត្រឹម​ប៉ុណ្ណឹង​ សូម្បី​តែ​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ប្រទេស​មួយ​នេះ​ ក៏​មាន​ចេញ​ពី​ជនជាតិ​មិនមែន​រុស្ស៊ី​ខ្លះ​ដែរ​។ មេដឹកនាំ​ទាំង​នោះ​មាន​ដូច​ជា៖

១. Joseph Stalin (១៨៧៨-១៩៥៣)៖ មេដឹកនាំ​ដែល​យក​ឈ្នះ​ពួក​ណាស៊ី​អាល្លឺម៉ង់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២ រូប​នេះ​ មាន​ដើមកំណើត​ចេញ​ពី​ជនជាតិ​ហ្សកហ្ស៊ី​ ដែល​មក​ពី​តំបន់​អាស៊ី​កណ្ដាល។

២. Leonid Brezhnev (១៩០៦-១៩៨២)៖ មេដឹកនាំ​ដែល​ដឹកនាំ​ទ័ព​ឈ្លានពាន​អាហ្វហ្គានីស្ថាន​នៅ​ឆ្នាំ ១៩៧៩​រូប​នេះ មាន​ដើម​កំណើត​ចេញ​ពី​ជនជាតិ​អ៊ុយក្រែន ដែល​ជា​ប្រទេស​ជិតខាង​រុស្ស៊ី​បច្ចុប្បន្ន។

៣. Konstantin Chernenko (១៩១១-១៩៨៥)៖ មេដឹកនាំ​ដែល​ឡើង​កំឡុង​ពេល​ដែល​សូវៀត​កំពុង​តែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​រូប​នេះ មាន​ដើម​កំណើត​ចេញ​ពី​ជនជាតិ​អ៊ុយក្រែន​៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី