ទស្សនាសកម្មភាព ក្រៅឆាក MVបទ “ស្រលាញ់អ្វីដែលខ្មែរមាន”

  • 2023-04-01 03:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ផលិតកម្ម Galaxy Navatra បានបញ្ចេញ Teaser បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន”។ នៅពីក្រោយភាពអស្ចារ្យ នៃបទចម្រៀងដែលនឹងត្រូវផលិតជា MV ទ្រង់ទ្រាយធំនេះ គឺដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

តាមរយៈវីដេអូក្រៅឆាក គេឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះដឹកនាំថតដោយផ្ទាល់ហាក់បីដូចជាអ្នកជំនាញខាងដឹកនាំថត រួមទាំងក្រុមការងារ បានយកចិត្តទុកដាក់ ដុតដៃដុតជើងមែនទែន ដើម្បីសម្រិតសម្រាំងគ្រប់ជ្រុង គ្រប់ប្លង់ ធ្វើយ៉ាងណាឱ្យចម្រៀងមួយបទនេះមានភាពទាក់ទាញ និងល្អឥតខ្ចោះ។

បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រូវបានផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣នេះ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី