CamEd Men's Futsal 2023 ​រក​ឃើញ​ជើងឯក​ហើយ​ក្រោយ​ប្រកួត​​អស់​ ៣ខែ​មក​នេះ​

  • 2023-06-05 10:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ CamEd Men's Futsal 2023​ ដែល​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​មេសា​ ឆ្នាំ​២០២៣​ នេះ​បាន​រក​ឃើញ​ជើងឯក​ហើយ​គឺ​ក្រុម​ Brotherhood FT​ កាល​ពី​ម្សិលមិញ​នេះ​នៅ​តារាង​ Central Park Sports Complex។​

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ក្រុម​ Brotherhood FT​ គឺ​ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​ស៊ុត​បញ្ចូល​សំណាញ់​ទី​របស់​ក្រុម​ Min Laor FT​ 1-0​ ហើយ​​ព្យាយាម​បិទ​ដៃគូ​ និង​រក្សា​លទ្ធផល​នេះ​រហូត​បញ្ចប់​ការ​ប្រកួត​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់​ CamEd Men's Futsal។​

ក្រុមជាប់លេខ១

ចំពោះ​ក្រុម​លេខ៣​ យុវជន​អ៊ុយក្រែន​ ក៏​បង្ហាញ​ថ្វី​ជើង​មិន​ធម្មតា​ដែរ​ ពោល​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ស៊ុត​លើ​ SELA FT ចំនួន​ ២គ្រាប់​ និង​រក្សា​លទ្ធផល​នេះ​រហូត​ទទួល​បាន​ជ័យជម្នះ។​ ដោយ​ឡែក​ក្រុម​ SELA FT​ ក៏​បាន​ជាប់​លេខ៤​ និង​ជាប់​ជា​ក្រុម​ Fair Play ​ផង​ដែរ។​

ក្រុមជាប់លេខ២

ពាន​រង្វាន់​បាល់ទាត់​ CamEd Men's Futsal 2023 ​គឺ​លោក​ ខេ ស៊ីបាណេត​ នាយក​វិទ្យាស្ថាន​ CamEd​ បាន​ធ្លាប់​បញ្ជាក់​ហើយ​ថា​ ជា​ពាន​រង្វាន់​បាល់ទាត់​មួយ​ដែល​ជួយ​លើក​ស្ទួយ​វិស័យ​បាល់ទាត់​ថ្នាក់​ឧត្ដមសិក្សា​ឲ្យ​កាន់​តែ​ផុលផុស​ពង្រីក​ផ្សព្វផ្សាយ​កាន់​តែ​ទូលំទូលាយ​បន្ថែម។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ជា​ការ​បង្កើន​សាមគ្គី​ភាព​រវាង​គ្នា​និង​គ្នា​ និង​បង្រៀន​ឲ្យ​ពួកគេ​ចេះ​ធ្វើ​ការ​ជា​ក្រុម។​

ក្រុមជាប់លេខ៣

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ CamEd Men's Futsal 2023​ បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ឆ្នាំ ២០២៣​​នេះ​នៅ​តារាង​ Central Park Sports Complex៕​

ក្រុមលេខ៤

អត្ថបទ៖ នួន ស៊ីណា​