ចេញ​របាយការណ៍ រយៈ​ពេល ៥ខែ កម្ពុជា​រក​ចំណូល​បាន​១៦លានដុល្លារ ពី​តំបន់​រមណីយដ្ឋាន​ចំនួន៣

  • 2023-06-05 10:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់ “គ្រឹះស្ថាន​អង្គរ” បាន​ឲ្យ​ដឹង រយៈ​ពេល ៥ខែ​ដើមឆ្នាំ ២០២៣ នេះ កម្ពុជា​រក​ចំណូល​បាន​ជាង ១៦លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​សំបុត្រ​ចូល​ទ្សសនា រមណីយដ្ឋានអង្គរ ប្រសាទកោះករ និងកំពង់ផែ​ចុងឃ្នៀស។

របាយការណ៍​​ដែល​បង្ហាញ​ដោយ "គ្រឹះស្ថាន​អង្គរ" បាន​ឲ្យ​ដឹង​ថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានទាំង​៣ខាង​លើ ប្រចាំ ខែឧសភា ឆ្នាំ ២០២៣ រយៈពេល០៥ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរ បរទេស ដែល​បាន​ទិញ​បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មាន​ចំនួន ៣៤៤ ៧៥៧នាក់ ធៀបរយៈពេលដូចគ្នា ២០២២កើន​ឡើ ៦៥៣,០៩%។ គិតចំណូល​​សរុប​ជា​ប្រាក់​ដុល្លារ ស្មើ​នឹង ១៦ ០៦៥ ៨២៩ ដុល្លារ ធៀបរយៈពេលដូចគ្នា ២០២២ កើន​ឡើង ៧៦៥៤៦%។

ក្រៅ​ពីនេះ “គ្រឹះស្ថាន​អង្គរ” នៅ​បាន​បង្ហាញ​ពី​ប្រាក់​ចំណូលសរុប ឧបត្ថម្ភមួលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល ០៥ខែ ដែរ​ ក្នុងឆ្នាំ២០២៣នេះ គឺមានចំនួន សរុប ៦៨៩ ៥១៤ ដុល្លារ។ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែខុសភា មានចំនួន ៧២០នាក់ ស្មើ​ទឹក​ប្រាក់ ១០ ៨០០ ដុល្លារ ។

ដោយ​ឡែក​សរុបចំណូលពី​ការ​លក់បណ្ណនៅប្រាសាទកោះកែរវិញ ក្នុង​រយៈពេល ០៥ខែ ក្នុងឆ្នាំ២០២៣ដូចគ្នា មានចំនួន ៥ ៩៣៨នាក់=៨៩ ០៧០ដុល្លារ។ ចុង​ក្រោយ គឺ​ចំណូលពីការលក់សំបុត្រទូក ខែឧសភា មានចំនួន = ៣៥ ០១៧ ដុល្លារ ក្នុង​ចំនួនទូកសរុប ១៥២៧ (ទូកតូច=១ ១៩៤,ទូកកណ្តាល=២៩៤ និងទូកធំ=៣៩)។

*សរុបចំណូលលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៣ មានចំនួន =២៦១ ៧៣៩ដុល្លារ។ - ចំនួនទូកសរុប=៩ ៧២៥ (ទូកតូច=៦ ៧៧៤,ទូកកណ្ដាល=២ ៦២៧ និងទូក=៣២៨។

អត្ថបទ៖ ទារិកា