នេះ​សម្បត្តិធម្មជាតិ​របស់​យើង! ថត​បានផ្សោត​ទឹក​ប្រៃ​មួយ​ហ្វូង ហែល​ប្រដេញគ្នាត្រសង គួរ​ឲ្យ​គយគន់!

  • 2023-06-07 04:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ក្រសួង​ពាណិជ្ជកម្ម ក្រុម​ការងារ​គម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា នៃអង្គការអភិរក្សសមុទ្រកម្ពុជា ថ្មី​ៗ​នេះ​បាន​ថត​ជាប់​ក្រុម​ផ្សោត​មួយ​ហ្វូង​ស្ថិត​ក្នុង​ដែន​ទឹក​ប្រៃ​នៃ​សហគមន៍​មួយ​របស់ខេត្តកំពត។

ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត និងក្រុមការងារគម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា នៃអង្គការអភិរក្សសមុទ្រកម្ពុជា ថត​បាន​ហ្វូង​ផ្សោត​ទាំង​នោះ កាលពីចុង​ខែ​ឧសភា ឆ្នាំ២០២៣ ក្នុង​បេសកកម្មទម្លាក់ប្រអប់ និងសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ ដែលមានទីតាំងនៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត។

គ្រា​នោះ ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោត​មួយ​ហ្វូង​នេះ។ តាម​ការ​កត់​សម្គាល់ ក្នុង​ហ្វូង​នោះ​មាន​សត្វផ្សោត​ចំនួន ២ប្រភេទ គឺ​ប្រភេទ​ផ្សោត​ឃ្លាច (Indo Pacific Humpback Dolphin) ដែល​ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល។

នេះ​មិនមែនជាលើក​ទីមួយនោះទេ សម្រាប់​ការប្រទះឃើញផ្សោតទឹកប្រៃ រឺ ត្រី Dolphin នៅខេត្តកែប។ កាល​ពី​ដើម​ឆ្នាំ គេ​បាន​ធ្លាប់​បាន​ប្រទះ​ឃើញ​ប្រភេទ​ត្រី​ផ្សោត​ ចម្លែក និងកម្រឃើញបំផុតនៅកម្ពុជានោះគឺ ផ្សោតទឹកប្រៃរឺ ត្រីDolphin ដែលចម្លែកមានពណ៌ផ្កាឈូក ជាពូជកម្របំផុតបង្ហាញវត្តមាននៅខេត្តកែប។ វា​ត្រូវ​បាន​ហៅថា​ឈ្មោះជា​ភាសា​ខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis។

ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក។ ដោយ​ឡែក ផ្សោតក្បាលត្រឡោក ឬផ្សោតទន្លេមេគង្គ តាម​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន វា​មាន​ឈ្មោះជាភាសាអង់គ្លេសថា Irrawaddy Dolphin និងមានឈ្មោះវិទ្យាសាស្ត្រថា Orcaella Brevirostris។ វាក៏​ជា​អំបូរ​ផ្សោត​កម្រដែរ ដោយ​សារ​តែ​បច្ចុប្បន្ន មានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតវា​រស់​នៅ ហើយ​កម្ពុជា​គឺ​ជា​ផ្ទះ​មួយ​ក្នុង​៦ ដែល​វា​រស់នៅ៕

អត្ថបទ៖ ទារិកា