Xavi ភ្ញាក់ផ្អើលនឹងពាក្យចចាមអារ៉ាម Neymar ត្រលប់ចូលរួមជាមួយ Barca វិញ
- ព្រហស្បតិ៍, 8 មិថុនា 2023 14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi ភ្ញាក់ផ្អើលនឹងពាក្យចចាមអារ៉ាម Neymar ត្រលប់ចូលរួមជាមួយ Barca វិញ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Barcelona លោក Xavi និយាយថា ភ្ញាក់ផ្អើលដែលទទួលដំណឹងនៃពាក្យចចាមអារ៉ាមមួយចំនួនដែលថាកីឡាករវ័យ ៣១ ឆ្នាំ Neymar នឹងត្រលប់មកចូលរួមជាមួយក្លឹបកាតាឡាន់វិញ។
លោក Xavi បញ្ជាក់ថា Neymar មិនស្ថិតនៅក្នុងគម្រោងផែនការរបស់ក្រុមរបស់លោកឡើយ។ លោកថែមទៀតថា លោកចូលចិត្ត Neymar ក្នុងនាមជាមិត្តភ័ក្ដិ តែសម្រាប់ Barca វិញ Neymar មិនស្ថិតជាកីឡាករអាទិភាពដែលក្លឹបត្រូវផ្ទេរចូលនោះទេ។
Neymar លេងឲ្យ Barca ពីឆ្នាំ ២០១៣ ដល់ ២០១៧ ហើយលេងបានសរុប ១៨៦ ប្រកួត និងស៊ុតចូល ១០៥ គ្រាប់។ ទោះជាយ៉ាងណា នៅឆ្នាំ ២០១៧ Neymar បានចាកចេញពីក្លឹបទៅចូលរួម PSG ក្នុងតម្លៃផ្ទេរកំណត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់ប្រមាណ ២២២ លានអឺរ៉ូ។
មជ្ឈដ្ឋានបាល់ទាត់ខ្លះ បានអះអាងថា Neymar អាចនឹងចេញពីក្លឹប PSG ហើយនៅទីផ្សារដោះដូរដ៏ខ្លីខាងមុខ ដោយក្លឹបចង់បានកីឡាករថ្មី និងវ័យក្មេងមកចូលរួមជំនួសវិញ៕