Bayern ប្រជែង​ឈ្នះ​ Man Utd ដណ្ដើម​យក​ខ្សែ​ការពារ​ Kim Min-jae

  • 2023-06-29 12:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich កាន់​តែ​ខិត​ជិត​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​ការពារ​ល្អ​របស់​ក្លឹប Napoli កីឡាករ Kim Min-jae។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ក្លឹប​យក្ស​អាល្លឺម៉ង់​បាន​សម្រេច​ទិញ​ផ្ដាច់​កុងត្រា​របស់ Kim Min-jae ក្នុង​តម្លៃ​ប្រមាណ ៥០ លាន​អឺរ៉ូ។ បើ​តាម​ប្រភព​ដដែល ខាង​ក្លឹប Napoli និង​ខាង​កីឡាករ​សុទ្ធ​តែ​ព្រម​នឹង​ដំណើរ​ការ​ផ្ទេរ​នេះ។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ខ្សែ​ការពារ​កូរ៉េ​ខាង​ត្បូង​វ័យ ២៦ ឆ្នាំ Kim Min-jae នឹង​ចូល​រួម​ជាមួយ Bayern Munich នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

នេះ​មាន​ន័យ​ថា Bayern បាន​ប្រជែង​ឈ្នះ​ក្លឹប​ Manchester United ដែល​ត្រូវ​បាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​លើក​ឡើង​ថា ចង់​ទិញ​កីឡាករ​កូរ៉េ​ខាង​ត្បូង តែ​មិន​ត្រូវ​ថ្លៃ។

Kim Min-jae បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​ ២០២២/២០២៣ និង​រួម​ចំណែក​យ៉ាង​សំខាន់​ជួយ​ក្លឹប Napoli ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី