ជណ្តើរឈើនៅផ្នែកខាងត្បូងប្រាសាទភ្នំបាខែង ត្រូវបានបិទជាបណ្តោះអាសន្ន
- 2023-08-04 08:31:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជណ្តើរឈើនៅផ្នែកខាងត្បូងប្រាសាទភ្នំបាខែង ត្រូវបានបិទជាបណ្តោះអាសន្ន
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា នឹងបិទការប្រើប្រាស់ជណ្តើរឈើនៅផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣តទៅ ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសបំពេញការងារអភិរក្សមួយចំនួន តាមរយៈការពង្រឹងស្ថិរភាពរចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាជម្រាបទឹកនៅកាំជណ្តើរថ្មភក់ ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង។
យ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរា បានបន្ថែមឱ្យដឹងទៀតថា អំឡុងពេលនៃការបិទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចប្រើប្រាស់ជាបណ្តោះអាសន្ននូវជណ្តើរផ្នែកខាងកើតនៃប្រាសាទភ្នំបាខែង៕