ក្រោយឃើញសក្តានុពលដ៏លេចធ្លោរបស់ LM CAR ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរី បានសម្រេចទិញយកភាគហ៊ុនទាំងអស់
- 2023-08-15 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឃើញសក្តានុពលដ៏លេចធ្លោរបស់ LM CAR ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរី បានសម្រេចទិញយកភាគហ៊ុនទាំងអស់
ចន្លោះមិនឃើញ
បន្ទាប់ពីបានសង្កេតឃើញពីប្រតិបត្តិការដ៏មានសក្តានុពល និងភាពលេចធ្លោរបស់ក្រុមហ៊ុនតាក់ស៊ីទំនើប LM CAR ពេលនេះត្រូវបានក្រុមហ៊ុនសិង្ហបុរីដ៏ធំមួយ Move Innovation Group សម្រេចទិញយកភាគហ៊ុនទាំងអស់តែម្តងពី LM CAR។
LM CAR ជាក្រុមហ៊ុនតាក់ស៊ីទំនើប ដែលបានបង្ហាញខ្លួននៅកម្ពុជាតាំងពីខែកក្កដា ឆ្នាំ ២០២០ មកម្ល៉េះ ហើយក្រុមហ៊ុននេះ បានបម្រើសេវាកម្មតាក់ស៊ីទូទាំងរាជធានីភ្នំពេញនិងក្រុងព្រះសីហនុ ជាមួយរថយន្តថ្មីៗ ទំនើបៗ ជាច្រើនជម្រើស ដែលពុំធ្លាប់មាននៅព្រះរាជាណាចក្រកកម្ពុជានោះទេ ពោលគឺមកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនប្រកួតប្រជែងក្នុងស្រុកនៅឡើយ។
ជាក់ស្តែងថ្មីៗចុងក្រោយនេះ LM CAR បានធ្វើការបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវយ៉ាងល្អប្រសើរក្នុងកម្មវិធីអន្តរជាតិធំៗដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ LM CAR ជាក្រុមហ៊ុនមួយដែលត្រូវបានជ្រើសរើសដោយរាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា សម្រាប់បម្រើសេវាកម្មដឹកគណៈប្រតិភូ និងអង្គទូតនានា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ចំណែកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នាពេលកន្លងទៅ LM CAR ក៏ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការ CAM-SOC ក្នុងការធ្វើជាដៃគូដឹកជញ្ជូនផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាទាំងពីរនេះផងដែរ។
បន្ទាប់ពីការទិញយកភាគហ៊ុនទាំងអស់ LM CAR នឹងត្រូវផ្លាស់ប្តូរឈ្មោះថ្មីទៅជា MOVE-By LM CAR ដែលមានសេវាកម្មបំបេញនូវរាល់គ្រប់តម្រូវការអតិថិជនគ្រប់ស្រទាប់ថ្នាក់ដែលរួមមានសេវាកម្មកង់បី(Tuk Tuk),ប្រភេទឡានEconomy, Classic, Deluxe ព្រមទាំងឡានប្រភេទPremium (Toyota Alphard) ជាមួយនឹងជម្រើសនៃការទូទាត់សាច់ប្រាក់ដ៏សម្បូរបែប ដូចជាការទូទាត់ជាសាច់ប្រាក់ (CASH), Credit Card, Alipay, ABA Pay, Huion e Pay, Wechat Pay, ACLEDA និង WING Pay ស្របទៅនឹងពាក្យស្លោករបស់ខ្លួន “All-in-one Travel Services Platform” ដែលអតិថិជនទាំងអស់នឹងទទួលបានរីករាយជាមួយនឹងសេវាកម្ម និងប្រភេទយានជំនិះទាំងអស់ ទៅតាមតម្រូវការ ហើយអតិថិជនថ្មី ក៏នៅតែទទួលបានគូប៉ុងបញ្ចុះតម្លៃ នៅពេលចុះឈ្មោះដំបូងដែលគិតជាសាច់ប្រាក់រហូតទៅដល់ ១០០ដុល្លារ រួមជាមួយនឹងគូប៉ុង បញ្ចុះតម្លៃ ផ្សេងៗទៀតផងដែរ។
សំរាប់សមាជិកថ្មីរាល់ពេលធ្វើការចុះឈ្មោះអេបថ្មី Move-By LM CAR នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃរហូតដល់១០០ដុល្លារ ដែលក្នុងលោកអ្នកអាចប្រើប្រាស់តុតុក៏បាន ជាប្រភេទយាន្តជំនិះផ្សេងៗទៀតដែលមានក្នុងផ្លេតហ្វមរបស់ Move។ សំរាប់សមាជិករបស់LM CAR លោកអ្នកគ្រាន់តែធ្វើការចុះឈោ្មះនិងប្រើប្រាស់ប្រូម៉ូកូដ “MOVE”នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃ 50% ចំនួន១០សន្លឹកផងដែរ។
ជាមួយគ្នានោះ តាមរយៈការទិញរបស់ក្រុមហ៊ុន Move Innovation Group នឹងនាំមកនូវបទពិសោធន៍ថ្មីៗបន្ថែមទៀតដើម្បីជួយដោះស្រាយបញ្ហានៃសេវាកម្មដឹកជញ្ជូនក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។
លោក Perry Zheng នាយកប្រតិបត្តិក្រុមហ៊ុន MOVE បាននិយាយថា «MOVE មិនត្រឹមតែជាកម្មវិធី App ហៅតាក់ស៊ីរថយន្តប៉ុណ្ណោះទេ តែក្រុមហ៊ុនបានផ្តល់នូវជម្រើសដឹកជញ្ជូន ដែលមានគោលដៅចាប់ពីអតិថិជនកម្រិតទាប មធ្យម ដល់ថ្នាក់ខ្ពស់។ ជាមួយនឹង MOVE អ្នកប្រើប្រាស់ មិនចាំបាច់ត្រូវផ្លាស់ប្តូរកម្មវិធី App ផ្សេងគ្នាចុះឡើង និងស្វែងរកតាមអ៊ីនធើណេត ចំពោះផែនការធ្វើដំណើររបស់ពួកគេឡើយ ពោលគឺអ្វីៗទាំងអស់ អាចធ្វើបានតែក្នុងកម្មវិធីមួយប៉ុណ្ណោះយ៉ាងងាយស្រួល»។
លោកបានបន្ថែមថា «យើងបានប្តេជ្ញាចិត្តបំពេញភាពខ្វះខាតក្នុងទីផ្សារ និងជឿជាក់ថា ប្រទេសកំពុងអភិវឌ្ឍ កំពុងរង់ចាំនូវការមកដល់របស់យើង ហើយយើងនឹងធ្វើការជាមួយគ្នាលើវិថីឆ្ពោះទៅការអភិវឌ្ឍ និងការរីកចម្រើនគុណភាពជីវិតរបស់ប្រជាជន និងបង្កើនឱកាសការងារកាន់តែច្រើន»។
កម្មវិធី MOVE នឹងនាំមកនូវយុគសម័យថ្មីសម្រាប់ LM CARដែលផ្តល់ចំណីអារម្មណ៍ដ៏រីករាយសម្រាប់អតិថិជនជាមួយបទពិសោធន៍នៃការធ្វើដំណើរ ពេលវេលាជាក់លាក់ ងាយស្រួលប្រើប្រាស់ តម្លៃសមរម្យបំផុត និងលឿនរហ័ស។