Klopp ថា​ Salah ជ្រើសរើស​ Liverpool បដិសេធ​សំណើ​ចង់​បាន​ Al Ittihad

  • 2023-09-04 12:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​ទៅ​កាន់​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែប្រយុទ្ធ​ Mohamed Salah ជ្រើស​រើស​បន្ត​នៅ​ក្លឹប​លោក​ បដិសេធ​សំណើ​ចង់​បាន​របស់​ Al Ittihad ។

Salah ត្រូវ​បាន​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ជា​ច្រើន​ចង់​បាន​កាល​ពី​រដូវកាល​ទិញដូរ​កីឡាករ​កន្លង​ទៅ​នេះ​ ដោយ​ក្នុង​នោះ​ Al Ittihad បាន​ដាក់​សំណើ​ទិញ​យក​ក្នុង​តម្លៃ​ជិត​ ១៩០លាន​ដុល្លារ​។

ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ ដោយ​លោក​ Klopp បាន​លើក​ឡើង​ថា​ Salah សម្រេច​ចិត្ត​នៅ​ Liverpool ដដែល​។

Salah មក​លេង​ឲ្យ​ Liverpool តាំង​ពី​ឆ្នាំ​២០១៧ ដោយ​នៅ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​ ២០២៥៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម