Brighton ក្លាយ​ជា​ក្លឹប​ទី​បី ដែល​ឈ្នះ​បិសាច​ក្រហម​ ៤ ដង​ជាប់​គ្នា

  • 2023-09-18 11:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Brighton & Hove Albion ក្លាយ​ជា​ក្លឹប​ទី​បី​ដែល​ឈ្នះ​បិសាច​ក្រហម ៤ ដង​ជាប់​គ្នា​ក្នុង​ក្របខ័ណ្ឌ Premier League។

យោង​តាម​ការ​ចុះ​ផ្សាយ​ផ្លូវ​ការ​របស់​លីគ​កំពូល​អង់គ្លេស ក្លឹប Brighton ក្លាយ​ជា​ក្លឹប​មួយ​ទៀត​ដែល​អាច​យក​ឈ្នះ​ក្លឹប Manchester United ដល់​ទៅ ៤ ដង​ជាប់​គ្នា​ក្នុង​លីគ។

ជំនួប​ដង​ទី ១ គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៧ ខែ​ឧសភា ឆ្នាំ​មុន Brighton ឈ្នះ Man Utd ក្នុង​លទ្ធផល ៤-០។ លើក​ទី ២ គឺ​នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ​២០២២ ដែល Man Utd ចាញ់ Brighton ក្នុង​លទ្ធផល ១ ទល់​នឹង ២។ លើក​ទី ៣ គឺ​នៅ​ថ្ងៃ​ទី ៤ ខែ​ឧសភា ឆ្នាំ​២០២២ Brighton បាន​យក​ឈ្នះ​ម្ដង​ទៀត​ក្នុង​លទ្ធផល ១ ទល់​នឹង ០។ ជំនួប​លើក​ទី ៤ គឺ​កាល​ពី​សៅរ៍​កន្លង​ទៅ ដែល Man Utd ចាញ់ Brighton ក្នុង​ទឹក​ដី Old Trafford ក្នុង​លទ្ធផល ១ ទល់​នឹង ៣។

ក្លឹប​ពីរ​ទៀត​ដែល​អាច​បង្កើត​កំណត់ត្រា​នេះ​បាន គឺ Manchester City និង Liverpool៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី