សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា៖ពង្រឹងរចនាសម្ព័ន្ធ និងចាប់ផ្ដើមសម្របខ្លួនតាមច្បាប់អន្តរជាតិថ្មី
- 2023-09-19 05:13:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា៖ពង្រឹងរចនាសម្ព័ន្ធ និងចាប់ផ្ដើមសម្របខ្លួនតាមច្បាប់អន្តរជាតិថ្មី
ចន្លោះមិនឃើញ
មហាសន្និបាតក្នុងអាណត្តិទី៣ ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លើកឡើងពីគោលដៅថ្មី និងការចាប់ផ្ដើមសម្របខ្លួនឲ្យសមស្របទៅតាមកំណែទម្រង់ថ្មីរបស់ MMA ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។
ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានឲ្យដឹងថា នៅពេលនេះគឺដល់ពេលដែលត្រូវរៀបចំគណៈកម្មាធិការប្រតិបត្តិថ្មី និងសកម្មភាពថ្មីឆ្ពោះទៅតាមការកែទម្រង់របស់អន្តរជាតិ។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបង្កើតគណៈកម្មការពិសេសមួយដើម្បីគ្រប់គ្រងព្រឹត្តិការណ៍ និងអភិវឌ្ឍន៍កីឡាគុនចម្រុះ (MMA) ឲ្យសមស្របជាកីឡា។ ព្រោះកន្លងទៅការប្រកួតដាក់ទ្រុងទាំងនោះមិនទាន់សមជាកីឡានោះទេ វាជាការប្រកួតធ្វើឡើងស្វែងរកអាជីវកម្ម។
ការកែទម្រង់ថ្មីនេះគឺដើម្បីឲ្យក្លាយជាក្របខ័ណ្ឌដែលយកតាមបទបញ្ជា ឬរូបមន្តណាមួយដែលមិនប៉ះពាល់ដល់សុខុមាលភាពរបស់កីឡាករ កីឡាការិនីចូលរួម។ កំណែទម្រង់ថ្មីនេះមិនមានលក្ខណៈសាហាវដូចការប្រកួតមុនៗនោះឡើយ។ កម្ពុជាក៏បានចូលរួមការប្រកួតនៅប៉ុន្មានខែមុននេះនៅប្រទេសថៃដើម្បីបានដឹងពីការអភិវឌ្ឍន៍របស់អន្តរជាតិ។
សហព័ន្ធគុនចម្រុះរបស់កម្ពុជានៅពេលនេះមិនឯកោទេ គឺមានភាពច្បាស់លាស់ហើយដោយចាប់ផ្ដើមសម្របខ្លួនឲ្យស្របតាមអន្តរជាតិ។ ដូច្នេះសូមពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងយកចិត្តទុកដាក់ទទួលខុសត្រូវលើកិច្ចការងាររៀងៗខ្លួនដើម្បីប្រសិទ្ធភាពលើការអភិវឌ្ឍន៍កីឡាមួយនេះ។
រំលឹកដែរថា ម្សិលមិញនេះសហព័ន្ធកីឡាយុទ្ធគុនចម្រុះបានធ្វើមហាសន្និបាតអាណត្តិទី៣ របស់ខ្លួន និងលើកទិសដៅសម្រាប់ ឆ្នាំ២០២១ ដល់ ២០២៥ នៅទីស្នាក់ការ NOCC។ អាណត្តិទី៣ នេះប្រធានសហព័ន្ធឯកឧត្ដម វ៉ាត់ ចំរើន លោក ជឹម ធារ៉ា អគ្គលេខាធិការ សុវត្ថិ សិទ្ធិរ៉ូ អគ្គហេរញ្ញិក៕