ស្វែងយល់អំពី One Park: ឋានសួគ៌លាក់ខ្លួនក្នុងរាជធានីភ្នំពេញ

  • 2023-10-10 04:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

One Park Residence រចនាទៅតាមទម្រង់នៃការអភិវឌ្ឍន៍ ការប្រើប្រាស់ភាពចម្រុះរវាងធម្មជាតិ និង របៀបរស់នៅ ដែលធ្វើអោយមានតុល្យភាពរវាងចង្វាក់នៃការងារ និងភាពស្ងប់ស្ងាត់នៃការរស់នៅ។

គុណសម្បត្តិពិសេសនៃគម្រោងដ៏អស្ចារ្យមួយនេះគឺជា ឋានសួគ៌ដ៏ខៀវស្រងាត់ ដែលជាសួនច្បារដ៏សំខាន់មួយឈរលើទំហំដីដ៏ធំ និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។ ស្ថិតនៅជាន់ទីបីនៃគម្រោង និងជាកន្លែងរស់នៅដែលស្ថិតពីលើចំណតរថយន្តដែលធ្វើអោយកាន់តែសុវត្ថិភាពនិងផ្តល់នូវកម្រិតឯកជនភាពដែលមិនអាចប្រៀបផ្ទឹមបាន។

One Parkអនុញ្ញាតឱ្យអ្នកដែលជាម្ចាស់ផ្ទះរស់នៅក្នុងកន្លែងដ៏ស្ងប់ស្ងាត់ក្នុងតំបន់ត្រូពិច។ គម្រោងដ៏អស្ចារ្យមួយនេះ ត្រូវបានរចនាឡើងដោយគំនិតប្លែកៗនៃការរស់នៅ និងភាពស្ងប់ស្ងាត់ក្នុងទីក្រុង។

ការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ One Park ផ្តោតសំខាន់លើសួនច្បារទំហំធំ ដោយផ្ដល់ទៅកាន់ អ្នកស្នាក់នៅជាមួយនឺងបទពិសោធន៍ការរស់នៅដែលមិនអាចប្រៀបផ្ទឹមបាន បរិយាកាសត្រូពិចជាង 40% នៃគម្រោងទាំងមូលបានបង្កើតឡើងទៅជាសួនត្រូពិចដ៏ខៀវស្រងាត់មួយឡើង។

ផ្ទះស្នាក់នៅចាប់ពីជាន់ទី 3 ដោយនៅខាងក្រោមពីរជាន់គឺជាចំណតរថយន្ត។ ផ្ទះដែលមានសុវត្ថិភាព ផ្តល់នូវកម្រិតនៃភាពឯកជនដែលមិនអាចកាត់ថ្លៃបាននៅក្នុងទីក្រុង។ នេះជួយឱ្យអ្នករស់នៅមានភាពស្ងប់ស្ងាត់ ខណៈពេលដែលនៅចំកណ្ដាលទីក្រុងដ៏រស់រវើក។ ស្ថិតនៅក្នុងតំបន់ទេសភាពត្រូពិចដ៏ខៀវស្រងាត់ អ្នកនឹងឃើញអាងហែលទឹក សួនសម្រាប់រត់ កន្លែងហាត់យូហ្គា ស្រះទឹកចិញ្ចឹមត្រី និងកន្លែងពិកនិកដែលផ្តល់នូវបរិយាកាសបែបរមណីយដ្ឋាន ដែលមានអារម្មណ៍ដូចជាវិស្សមកាលប្រចាំថ្ងៃ។

គ្រឿងបរិក្ខារបំពេញតម្រូវការរបៀបរស់នៅដ៏សម្បូរបែប។ រួមមាន Kids Play Room, Sport Hub, All-Day Dining Restaurant, និង View Lounge។ការបម្រើសេវាកម្មទាំងនេះគឺមានគោលបំណងចង់ផ្តល់ភាពងាយស្រួល និងស្រស់បំប្រងជូនលោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះយើងក៏មានការផ្តល់ជូនសម្ភារៈបរិក្ខារផ្សេងៗទៀតនៅក្នុងទម្រង់តែមួយថែមទៀតផង។

នៅលើផ្លូវរបស់យើងមានហាងលក់រាយមានឈ្មោះថា "The Lane" បានបន្ថែមភាពងាយស្រួលមួយទៀត ដោយផ្តល់នូវជម្រើសនៃសេវាកម្មជាច្រើន រួមទាំងហាង Lucky សាលា SCIA សេវាកម្មរផ្សេងៗទៀត ទៅតាមតម្រូវការដូចជា clubកីឡាវាយកូនហ្គោល ឬហាងលក់សៀវភៅ មជ្ឈមណ្ឌលសាម៉ាថាស្ប៉ា Oakwood Premier hotel ហាងកាហ្វេ និងហាងនំប៉័ង ភោជនីយដ្ឋាន Senses និងកន្លែងលក់ស្រាវីស្គី និងស៊ីហ្គារបស់ Churchill ក្រោមការគ្រប់គ្រងរបស់អ្នកជំនាញនៃម៉ាកយីហោ Ascott Limited អន្តរជាតិ។

One park មានគោលបំណងដ៏រឹងមាំ ផ្ដល់ជូនបទពិសោធន៍សម្រាប់អ្នករស់នៅរបស់យើង។

One Park មានមោទនភាពចំពោះទីតាំងយុទ្ធសាស្ត្ររបស់យើងដែរជាបេះដូងនៃការវឌ្ឍនភាពទីក្រុង។

ទីក្រុងភ្នំពេញស៊ីធីសេនធ័រដែលរីកលូតលាស់លឿនបំផុត CBD និងការិយាល័យផ្លូវការរបស់នាយករដ្ឋមន្រ្តី ។ One Park Residence ជាគោលដៅនៃការរស់នៅប្រកបដោយគុណភាព។ យើងក៏ស្ថិតនៅចំចំណុចប្រសព្វសំខាន់ៗ និងចំណុចចាប់អារម្មណ៍នៃវប្បធម៌យើងផងដែរ។

ផាសុកភាព និងសុវត្ថិភាពរបស់អ្នករស់នៅគឺជាអាទិភាពចម្បងនៅ One Park។ ការឃ្លាំមើល សុវត្ថិភាពតាមរយៈ CCTV camera គ្រប់កន្លែង និងក្រុមបុគ្គលិកសន្តិសុខដែលយកចិត្តទុកដាក់បញ្ជាក់ពីការប្តេជ្ញាចិត្ត។ ទន្ទឹមនឹងនោះ Customer Care Center ធានាថា អ្នករស់នៅរីករាយជាមួយរបៀបរស់នៅប្រកបដោយភាពប្រណិត និងគ្មានកង្វល់។ សេវាកម្មសម្អាត ការដឹក។ ដែលអនុញ្ញាតឱ្យអ្នករស់នៅមានភាពងាយស្រួលយ៉ាងពិតប្រាកដក្នុងការរស់នៅប្រកបដោយផាសុកភាព។

ដោយសហការជាមួយធនាគារ APD One Park យើងបានផ្តល់ជូននូវកម្មវិធីប្រាក់កម្ចីសម្រាប់បងប្អូនដែរចង់ក្លាចម្ចាស់ផ្ទះ ដែលអាចឱ្យមនុស្សកាន់តែច្រើនសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេក្នុងការកាន់កាប់អចលនទ្រព្យ។ One Park ក៏មានសេវាកម្មជួលផងដែរ ដែលអនុញ្ញាតឲ្យលោកអ្នកសាកល្បងមុនពេលសំរាចចិត្តក្នុងការទិញយក។

ស្វែងយល់បន្ថែមពីការរស់នៅ បទពិសោធន៍ជីវិតនៅ One Park

One Park Sales Gallery

ផ្ទះលេខ 58 ផ្លូវ R8 សង្កាត់ភ្នំពេញស៊ីធី ខណ្ឌដូនពេញ

+855 (0) 99 779 888 ឬ +855(0) 18 980 9887

https://www.facebook.com/oneparkcambodia

អត្ថបទពេញនិយម