ម៉ាស៊ីនកែច្នៃសំរាម​នៅសៀមរាប​ មាន​សមត្ថភាព​មិនធម្មតា ដែល​អាចជួយឆ្លើយតបដល់​ពាក្យ «ក្រុង​ឆ្លាតវៃ»

  • 2023-10-27 03:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២៣នេះ នៅក្រុមហ៊ុន GAEA ស្ថិតនៅភូមិ ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រៀបចំបង្ហាញម៉ាស៊ីនកែច្នៃសំរាម​ក្នុងក្រុង ដេីម្បីគ្រប់គ្រងកាកសំណល់​ប្រកបដោយនិរន្តភាព ដែលរៀបចំដោយ​ក្រុមហ៊ុនSOKEN GROUPសហការ​ជាមួយ​ក្រុមហ៊ុនONE WORLD គាំទ្រដោយក្រុមហ៊ុន CITY of KITAKYUSHU និងកិច្ចសហ​ប្រតិបត្តិការពីក្រុមហ៊ុន GAEA និងសមាគមក្លឹបទេសចរណ៍សៀមរាប ក្រោមវត្តមានចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្ត និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា , លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងសុងជប៉ុនប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គការចាយការ , អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ ក្រុមហ៊ុន សមាគម និង ភ្ញៀវជាតិអន្តរជាតិផងដែរ។

លោក ហ្វ៊ីលីព​ សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បញ្ជាក់ថា ដើមី្បបម្រើដល់វិស័យទេសចរណ៍ នៅខេត្តសៀមរាប សមាគមក្លឹបទេសចរណ៍ បានរិះរក និងធ្វើការរួមគ្នាសំដៅដល់ការអភិវឌ្ឍន៍ខេត្តសៀមរាមប្រកដដោយនិរន្តរភាព ក្នុងវិស័យបរិស្ថាន និង អនាម័យ ក្រោមស្មារតីនៃយុទ្ធនាការ " ទស្សនាស្រុកយើង​ កម្ពុជាស្អាត និង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និង បដិសណ្ឋារកិច្ចល្អ"។

បន្ទាប់ពីធ្វើបទបង្ហាញរបស់ក្រុមហ៊ុន និង ការធ្វើចំណាប់អារម្មណ៍របស់ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា និង លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងសុងជប៉ុនប្រចាំខេត្តសៀមរាបរួចមក លោក ពិន ប្រាកដ បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់ឧបករណ៍ទំនើបដែលជួយដល់ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយសំរាម និងកាក់សំណល់​បានច្រើន​ជាមួយការប្រើធុង​ចម្រោះ​ប្រេងឥន្ធនៈដែលអាចបំផ្លិចបំផ្លាញដោយចំហាយកំដៅខ្លាំង។ លោកបានលើកផងដែរថា ដើម្បីឆ្លើយតបនិងពាក្យទីក្រុងឆ្លាតវៃ យើងក៏អាចប្រើសម្រាប់បរិស្ថាននិងការគ្រប់គ្រងកាកសំណល់ឆ្លាតវៃតាមរយៈម៉ាស៊ីនបច្ចេកវិទ្យាទំនើបនៃការទាញប្រើចំហាយកំដៅខ្លាំងនោះ បំបែកនិងយកប្រេងឥន្ធនៈចេញពីសំណល់សម្ភារៈប្រើប្រាស់ចម្រុះដែលមានមូលដ្ឋានលើជ័រ និងភក់នៅខាងក្នុងរ៉េអាក់ទ័រ។ ប្រេងឥន្ធនៈដែលបានយកមកវិញអាចប្រើជាឥន្ធនៈថាមពលកកើតឡើងវិញធម្មជាតិ ក៏ដូចជាឥន្ធនៈ boiler សម្រាប់ URBAN RIG និងម៉ាស៊ីនចំហុយដែលមានកំដៅខ្លាំង វាជាម៉ាស៊ីនកែច្នៃសំរាម ដែលមានប្រសិទ្ធភាពល្អដល់ទាំងបរិស្ថាន និងជួយសេដ្ឋកិច្ច។

លោកអភិបាលរងខេត្ត បានបន្តទៀតថា សម្រាប់បងប្អូនប្រតិបត្តិករទេសចរណ៍ អាជ្ញាធរ មន្ទីរពាក់ពន្ធ័នានាដែលតែងតែសហការធ្វើការរួមគ្នាលើការរក្សាបានអនាមយ័សម្រាប់ខេត្តសៀមរាប ក្រោមស្មារតីនៃយុទ្ធនាការ "ទស្សនា ស្រុកយើង" កម្ពុជាស្អាត និង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និង បដិសណ្ឋារកិច្ចល្អ"​ដោយខេត្តសៀមរាបជាគំរូក្នុងការអនុវត្តន៍ ទីក្រុងឆ្លាតវៃ ការជួយបង្កើតបរិយាកាសទីក្រុងសម្រាប់ការសម្របខ្លួនទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ តាមមធ្យោបាយដែលងាយស្រួលបំផុតសម្រាប់បរិស្ថានស្អាត សេដ្ឋកិច្ច និងសង្គម ក្នុងការលើកកម្ពស់ និង សោភណ្ឌ័ភាពទីក្រុងឲ្យមានរបៀបរៀបរយ និង កាត់បន្ថយប្រភពថាមពលធម្មតា(ការកាត់បន្ថយប្រើប្រាស់ផ្លាស្ទិក) និងការលើកទឹកចិត្តប្រភពថាមពលប្រកបដោយនិរន្តរភាពបន្ថែមទៀតគឺជាវិធីមួយដើម្បីសម្រេចបាននូវបញ្ហានេះ​។ ជាពិសេសការរំពឹងទុកក្នុងការរក្សាបាននូវបរិស្ថានស្អាត សម្រាប់ទិសដៅទេសចរណ៍ខេត្តសៀមរាប ដោយរាប់ចាប់តាំងពីការរក្សានិងគ្រប់គ្រងកាកសំណល់គ្រប់ប្រភេទជៀងវាងផលប៉ះពាល់ដល់អ្នកទេសចរ។

ជាមួយការដាក់បញ្ជូលម៉ាស៊ីន URBAN RIG ដែលកាត់បន្ថយបរិមាណសំណល់ចម្រុះដែលមានមូលដ្ឋានលើជ័រ ហើយម៉ាស៊ីននេះអាចទាញយកប្រេងមកប្រើឡើងវិញនិងមានសមត្ថភាពបែងចែកកាក់សំណល់តាមប្រភេទដោយស្វ័យប្រវត្តិ មិនមានផ្សែងពុល គ្រប់គ្រងក្លិនមិនល្អដោយដោះស្រាយបញ្ហាបំពុលបន្ទាប់បន្សំជាមួយការសម្អាតកាកសំណល់ គ្រប់គ្រង់ជ័រ​ចម្រុះ ហើយផ្តល់ជាប្រេងកែច្នៃ​តាមរយៈ​ការបំលែងពីសំរាមមកវិញ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទពេញនិយម