សហព័ន្ធតេក្វាន់ដូ ITF នឹងរៀបចំការប្រកួតពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី ឆ្នាំ២០២៣
- 2023-11-08 03:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ ITF នឹងរៀបចំការប្រកួតពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី ឆ្នាំ២០២៣
ចន្លោះមិនឃើញ
យោងតាមសេចក្ដីប្រកាសលើហ្វេសុកផេកសហព័ន្ធតេក្វាន់ដូ ITF គឺបានបញ្ជាក់ថា សហព័ន្ធរៀបចំការប្រកួតពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី ឆ្នាំ២០២៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។
ការប្រកួតពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី នេះគឺបែងចែកជា២ក្រុមអាយុ ទី១ យុវជន អាយុចន្លោះ ១៣-១៨ឆ្នាំ ទី២ ពេញវ័យ។ ចំពោះវិញ្ញាសាវិញគឺសហព័ន្ធដាក់ឲ្យប្រកួតប្រជែងលើ ២៩វិញ្ញាសា។
1- វិញ្ញាសាមេគុនមាន ២ គឺខ្សែក្រវាត់ក្រោមខ្មៅ ឯកត្តជន បុរស និងខ្សែក្រវាត់ក្រោមខ្មៅ ឯកត្តជន នារី
2- វិញ្ញាសាប្រយុទ្ធមាន ៦ គឺផ្នែកបុរស ទម្ងន់ (៥០ Kg ៥៥ kg ៦០ Kg) ផ្នែកនារី ទម្ងន់ (៤៥ Kg ៥០ Kg ៥៥Kg)
3- វិញ្ញាសាមេគុនសម្រាប់ក្លឹបមាន ៤
4- វិញ្ញាសាមេគុនសម្រាប់ជម្រើសជាតិមាន ៤
5- វិញ្ញាសាប្រយុទ្ធសម្រាប់ក្លឹបមាន ៨
6- វិញ្ញាសាប្រយុទ្ធសម្រាប់ជម្រើសជាតិមាន ៥
បញ្ជាក់ដែរថា ការប្រកួតពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី ឆ្នាំ២០២៣ នេះគឺនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែវិច្ឆិកា។ សម្រាប់អ្នកគាំទ្រតេក្វាន់ដូ ITF មានបំណងចង់ទស្សនាផ្ទាល់អាចអញ្ជើញចូលរួមបានដោយសេរីនៅពហុកីឡដ្ឋានជាតិ៕