នេះជា​កន្លែង​ដែលគេជឿថា មានបារមីស័ក្តិសិទ្ធិនៃប្រាសាទអង្គរវត្ត

  • 2023-11-13 02:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជា​គោលដៅដ៏​សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោល​គឺ​ជា​កន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា។

ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផងនៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។

ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា៖

ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាពរបស់ភ្ញៀវ និងដើម្បីការពារប្រាសាទ។

ទី២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយគោរពទៅតាម(ក្រមប្រតិបត្តិអង្គរ)មិនស្លៀកពាក់ខ្លីមិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនាទៀតសោត គឺមិនលើសពី១៥នាទីឡើយ។

ទី៣ ហាមក្មេងដែលមានអាយុក្រោម១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូងឡើងទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរមានរាងចោតខ្លាំង៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://one.sabay.com/