អ្នកណាមិនល្បី TADA មានកង់បីផលិតដោយកូនខ្មែរដំបូងគេនៅកម្ពុជា ហៅជិះក៏ស្រួល តម្លៃក៏ពិសេសជាងគេ

  • 2023-11-16 07:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេញចិត្តមែន! ដោយគ្រាន់តែចុចពីរឃ្លីកទៅកាន់ការកក់ហៅមធ្យោបាយធ្វើដំណើរបានធ្វើឱ្យ TADA ក្លាយទៅជាកម្មវិធីកក់ហៅកង់បី ឬរថយន្តតាក់ស៊ី ដែលងាយស្រួលប្រើប្រាស់បំផុតមួយ និងកំពុងទទួលបានការពេញនិយមយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។

កម្មវិធីឆ្លាតវៃ TADA ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) Co., LTD. គឺជា ក្រុមហ៊ុន Start up និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ផ្តើមចេញពី ក្រុមហ៊ុន Start up ក៏ពិតមែន ប៉ុន្តែ TADA បានបន្តបង្កើនទំហំទឹកប្រាក់វិនិយោគពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីអភិវឌ្ឍកម្មវិធីឱ្យកាន់តែល្អប្រសើរ និងជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាកក់ហៅការជិះដែលបានកើតឡើងនាពេលកន្លងមក។ គិតមកទល់ពេលនេះ TADA បានពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួនទៅកាន់ខេត្តព្រះសីហនុមួយទៀតហើយ និងមានផែនការពង្រីកទៅកាន់បណ្តាខេត្តផ្សេងៗទៀតនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ទន្ទឹមនឹងដំណើរទៅមុខឥតឈប់ឈរ TADA បានដើរតួជាផ្នែកសំខាន់មួយក្នុងការចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈបច្ចេកវិទ្យាទំនើបកម្មបង្ហាញពីការរួមចំណែកកែប្រែសេដ្ឋកិច្ចឌីជីថលដែលនេះជាការបើកឱកាស និងលើកស្ទួយដល់ប្រជាពលរដ្ឋឱ្យស្គាល់កាន់តែច្បាស់ និងយល់ដឹងពីបច្ចេកវិទ្យាដើម្បីឱ្យពួកគេអាចចាប់យកឱកាសសម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯងបាន។ ជាមួយនឹងអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ កម្មវិធី TADA ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា App ឬកម្មវិធីទូរស័ព្ទមួយដែលបានជួយសម្រួលដល់ជីវភាពអ្នកបើកបរជាច្រើន តាមរយៈការមិនយកប្រាក់កម្រៃជើងសាពីអ្នកបើកបរនោះទេដែលនេះមានន័យថា អ្នកបើកបរ TADA នឹងទទួលបានប្រាក់កម្រៃច្រើនជាងគេ រួមទាំងការទទួលសេវាថែទាំយ៉ាងជិតស្និទ្ធពីផ្នែកសេវាកម្មរបស់ TADA

លើសពីការរួមចំណែកលើកស្ទួយជីវភាពអ្នកបើកបរ TADA ក៏ការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការគាំពារបរិស្ថាន និងគិតគូរពីសហគមន៍តាមរយៈការកាត់បន្ថយការបំភាយផ្សែងពុល ស្របតាមយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងជំរុញការកាត់បន្ថយការបំពុលផ្សែងក្នុងសង្គម និងបរិស្ថានភពផែនដីទាំងមូល ក្រោមរូបភាពនៃកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុន TADA និង ONION ដែល ជាក្រុមហ៊ុនផលិតកង់បីអគ្គិសនីដោយស្នាដៃកូនខ្មែរដំបូងគេនៅកម្ពុជាដែលមានទីតាំងរោងចក្រស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមរយៈភាពជាដៃគូនេះ អតិថិជនអាចប្រើប្រាស់កម្មវិធី TADA បញ្ជាហៅកង់បីអគ្គិសនីសម្រាប់ធ្វើដំណើរទៅគ្រប់ទីតាំងប្រកបដោយផាសុកភាព សុវត្ថិភាព ដែលនេះក៏ជាបច័្ចយមួយក្នុងការរួមចំណែកថែរក្សាបរិស្ថានយើង។

សម្រាប់អតិថិជនរបស់ TADA លើសពីការទទួលបានបទពិសោធន៍នៃការកក់ហៅកង់បី ឬតាក់ស៊ីជិះលឿនទាន់ចិត្តជាមួយនឹងតម្លៃល្អជាងគេតែប៉ុណ្ណោះទេ អតិថិជនក៏នឹងទទួលបាននូវការបញ្ចុះតម្លៃពិសេសជាច្រើនរាល់ការធ្វើដំណើរផងដែរ។ សម្រាប់អតិថិជនថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ លោកអ្នកនឹងទទួលបានការជិះដោយឥតគិតថ្លៃ រហូតដល់១៨គីឡូម៉ែត្រ និងមិនបាច់វាយកូដបញ្ចុះតម្លៃឡើយ ក្រោយការទាញយក និងចុះឈ្មោះជាមួយកម្មវិធី TADA

TADA តម្លៃល្អជាងគេ ហៅភ្លាមមកដល់ភ្លាម!

ចាំអីទៀត! កក់ជិះ TADA៖ https://tada-rider.app.link/A1XYYrLNkEbឥឡូវនេះ!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ https://www.facebook.com/TADAKHM

MVL TADA (CAMBODIA) Co., Ltd.

អាសយដ្ឋាន ៖ ផ្លូវលេខ៥៩០ ភូមិទី១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

លេខទូរសព្ទទំនាក់ទំនង ៖ ០៨១ ៩៨៧ ៦៥៧ / ០៦១ ៩៨៧ ៦៥៨