UC Group ប្រកាសពីភាពជោគជ័យលើកគម្រោងខុនដូរនៅតំបន់បឹងកេងកង ខណៈគម្រោងទី៣ UC88 នឹងត្រូវរួចរាល់នាឆ្នាំ២០២៤ខាងមុខនេះ

  • 2023-11-20 06:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងខុនដូរ UC88 បានប្រកាសពីបិទបញ្ចប់សាងសងដំបូលអាគាររបស់ខ្លួន Topping Off កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបានប្រកាសពីភាពជោគជ័យនឹងការគាំទ្រពីអតិថិជន លើគម្រោងរបស់ខ្លួននៅតំបន់បឹងកេងកង។

គម្រោងខុនដូរ UC88 បានប្រកាសពីបិទបញ្ចប់សាងសងដំបូលអាគាររបស់ខ្លួន Topping Off កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបានប្រកាសពីភាពជោគជ័យនឹងការគាំទ្រពីអតិថិជន លើគម្រោងរបស់ខ្លួននៅតំបន់បឹងកេងកង។ ក្រុមហ៊ុន ឈុន សម្បត្តិ ឌីវេឡុបមិន ដែលជាផ្នែកមួយនៃក្រុមហ៊ុន UC Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដំបូងគេដែលមានគម្រោងចំនួន ៣ នៅក្នុងសង្កាត់បឹងកេងកង។

លោក ឈុន ហេងឡេង នាយកផ្នែកគ្រប់គ្រងគម្រោង UC88 បានប្រាប់ឱ្យដឹងថា UC88 មានកម្ពស់សរុប៤៩ជាន់ សរុបទាំងជាន់ក្រោមដី ដែលអគារខុនដូរ នឹងក្លាយជាអគាខ្ពស់ជាងគេលំដាប់ទី១ នៅក្នុងតំបន់បឹងកេង នៅពេលដែលការសាងសង់បញ្ចប់សព្វគ្រប់នៅឆ្នាំ២០២៤ខាងមុខនេះ។

ក្រុមហ៊ុន ឈុន សម្បត្តិ ឌីវេឡុបមិន ដែលជាផ្នែកមួយនៃក្រុមហ៊ុន UC Group បានអភវិឌ្ឍន៍គម្រោងខុនដូរចំនួន៣កន្លែងហើយ នៅក្នុងតំបន់បឹងកេងកងនេះ ដោយគម្រោងទី១ មានឈ្មោះថា The View មានកម្ពស់៣៣ជាន់ បានចាប់ផ្តើមនៅឆ្នាំ ២០១៥ បានបញ្ចប់ និងប្រគល់ជូនក្នុងឆ្នាំ ២០១៩ ដោយលក់បានជោគជ័យ ១០០ភាគរយ។គម្រោងទីពីរ មានឈ្មោះថា Golden One មានកម្ពស់ ៣៨ ជាន់ មានជាប្រភេទពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះ ត្រូវបានបញ្ចប់នៅឆ្នាំ ២០១៩ ជាមួយនឹង ៩៥ភាគរយ នៃការលក់ និងប្រគល់ជូនអតិថិជនក្នុងឆ្នាំ ២០២០។

ដោយឡែក សម្រាប់ គម្រោងទី ៣ គឺ UC88 នេះ ដែលត្រូវបានចាប់ផ្តើមអភិវឌ្ឍន៌ដោយជោគជ័យនៅឆ្នាំ ២០១៩ ហើយកំពុងការលក់យ៉ាងមមាញឹក បើទោះបីជាក្នុងអំឡុងពេលនៃការរីករាលដាលនៃ Covid ក៏ដោយក៏គម្រោងនេះនៅតែបន្ត។ UC88 មានជាប្រភេទ ពាណិជ្ជកម្ម និង លំនៅដ្ឋានចម្រុះ រួមទាំងមានកន្លែងស្នាក់នៅមានលក្ខណៈពិសេសដូចជា អាងហែលទឹកដោយគ្មានដែនកំណត់, កន្លែងហាត់ប្រាណ, sky bar, សូណា ដែលស្ថិតនៅជាន់ទី 45 ជាមួយនឹងទិដ្ឋភាពនិង ទេសភាព ដ៏ស្រស់បំព្រង។ គ្រឿងបរិក្ខារផ្សេងៗទៀតដែលស្ថិតនៅជាន់ទី 25 គឺសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ ដែលមានបន្ទប់លេងកូនហ្គោល ដែលនឹងក្លាយជាទីតាំងថ្មី និង ជាទីតាំងដែលមាន សក្កានុភាពខ្ពស់ជាងគេនៃតំបន់ បឹងកេងកង១។

អត្ថបទពេញនិយម