តើឡេលាបខ្លួន និង Moisturizer មានលក្ខណៈដូចគ្នាឬទេ?

  • 2023-11-20 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោលបំណងនៃផលិតផលថែរក្សាស្បែកមានដូចជា ឡេ, គ្រីម, Moisturizer, សេរ៉ូម, ប្រេង… សុទ្ធតែផលិតមក ដើម្បីផ្តល់សំណើម និងចិញ្ចឹមស្បែករបស់អ្នក ប៉ុន្តែដោយសារជម្រើសមាន​ច្រើនពេក វា​ក៏ផ្ដល់នូវភាពស្ទាក់ស្ទើរថា តើគួរជ្រើសរើសមួយណាដែរ?

ទោះជាយ៉ាងណា​ក្នុងចំណោមផលិតផលទាំងអស់នោះ Moisturizer និងឡេលាបខ្លួន អាច​ជាជម្រើសដែលអ្នកប្រើប្រាស់ត្រូវ ស្វែងយល់ឲ្យបាន​លម្អិត មុនជ្រើសយកទៅលាប។

តើឡេលាបខ្លួន និង Moisturizer មានគុណសម្បត្តិដូចគ្នាឬទេ?

ភាពខុសគ្នារវាង Body Lotion (ឡេលាបខ្លួន) និង Moisturizer គឺថា Moisturizer មានភាពក្រាស់ ផ្តល់ជាតិទឹកខ្លាំង ហើយជួនកាលមានជាតិខាញ់បន្តិច។ បរិមាណទឹករបស់ឡេ គឺច្រើនជាងបន្តិចបើប្រៀបធៀបទៅនឹង Moisturizer។ ប្រសិនបើអ្នកកំពុងស្វែងរកជាតិទឹកប្រចាំថ្ងៃ ហើយចង់រក្សាស្បែករបស់អ្នកជានិច្ច អ្នកអាចបែរការចាប់អារម្មណ៍ក្នុងការប្រើប្រាស់ឡេ។

គន្លឹះក្នុងការជ្រើសរើសឡេលាបខ្លួន?

ការដឹងពីស្បែករបស់អ្នកគឺជាជំហានដំបូងក្នុងការជ្រើសរើសឡេលាបខ្លួនឱ្យបានត្រឹមត្រូវ។ អាស្រ័យលើអាយុ ប្រភេទស្បែក និងបញ្ហាស្បែករបស់អ្នក អ្នកអាចចូលទៅស្វែងរកផលិតផលដែលបំពេញតម្រូវការរបស់អ្នកបានទាំងអស់!

ទោះជាយ៉ាងណាកង្វល់គ្រប់យ៉ាង​ត្រូវ​បាន​ដោះស្រាយ ជាមួយនឹងឡេលាបខ្លួន UV EXTRA BRIGHTENING របស់ Vaseline។ សម្រាប់អ្នកដែលអាចប្រើបានគឺចាប់ពីអាយុ ១០ ឆ្នាំឡើងទៅ និងអ្នកដែល​មាន​ស្បែកស្រអាប់ ព្រមទាំងចង់បានស្បែក​ដែលមាន​សុខភាពល្អ និងភ្លឺថ្លាពីខាងក្នុង។

ត្រឹម​រយៈពេល​ ៧ថ្ងៃ អ្នកនឹង​ឃើញពីលទ្ធផល​អស្ចារ្យ ដោយសារ UV EXTRA BRIGHTENING របស់Vaseline បាន​ផ្ដល់សំណើម​យ៉ាង​មាន​ប្រសិទ្ធភាព ហើយជួយឲ្យស្បែកដែលខ្មៅស្រអាប់ពីកម្តៅថ្ងៃមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង ជាមួយរូបមន្តថ្មីគ្លុយតាក្លូរ Gluta Glow

អ្វីដែល​កាន់តែចំណេញ ដ្បិត ឡេលាបខ្លួនរបស់ Vaseline មួយនេះ​ពុំមែនជាប្រភេទ Moisturizer ប៉ុន្តែវា​បាន​ផ្ទុកមាន​ផ្ទុក​នូវជាតិទឹក និងគុណប្រយោជន៍ជា​ច្រើន​ដែល Moisturizer មិនមាន ហើយវាក៏ផ្ដល់នូវភាពចំណេញ​ដល់អ្នកប្រើប្រាស់ដែរ៕

អត្ថបទពេញនិយម
អត្ថបទថ្មី