គន្លឹះងាយៗទាំង ៧ ដែលជួយឲ្យស្បែកអ្នកស្អាតចេញពីក្នុង ដោយមិនចាយពេល​ច្រើន

  • 2023-11-29 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែកស្រស់ថ្លា គឺជាក្ដីប្រាថ្នា​របស់​មនុស្សគ្រប់រូប មិនថាបុរស ឬនារី ព្រោះ​នៅពេល​ណា​ដែល​មាន​ស្បែកស្រស់ស្អាតគ្មាន​ការរំខានពីស្លាកស្នាម នោះក៏ជាផ្នែកមួយធ្វើឲ្យអារម្មណ៍ល្អដែរ។

ដូច្នេះ ប្រសិនអ្នក​ចង់បាន​ស្បែក​ស្រស់ស្អាតចេញពីខាង​ក្នុង ប្រកបដោយសុខភាព​ល្អគ្មាន​ហានិភ័យទៅថ្ងៃខាងមុខ សូម​អនុវត្តវិធីងាយៗ ដោយ​មិនចំណាយប្រាក់ ឬពេល​វេលាច្រើន​ឡើយ។ ការថែរក្សាស្បែកល្អ និងជម្រើសរបៀបរស់នៅដែលមានសុខភាពល្អអាចជួយពន្យាភាពចាស់តាមធម្មជាតិ និងការពារបញ្ហាស្បែកផ្សេងៗ។ ចាប់ផ្តើមជាមួយនឹងគន្លឹះងាយៗ តែមាន​ប្រសិទ្ធិភាព​ខ្ពស់៖

១. ការពារស្បែកអ្នកពីកម្ដៅព្រះអាទិត្យ

ស្លៀកពាក់ជិតៗ ដើម្បីការពារពីកម្ដៅព្រះអាទិត្យដ៏ក្ដៅ ហើយត្រូវធានាថា សម្លៀកបំពាក់ទាំងនោះមានភាពទូលាយ និងផ្ដល់នូវ​ផាសុកភាព។ដោយសារកម្ដៅព្រះអាទិត្យដ៏អាចជ្រៀតចូលសម្លៀកបំពាក់បានដែលដូច្នេះសូមប្រើឡេការពារកម្តៅថ្ងៃមុនចេញពីផ្ទះ ១៥ ទៅ២០នាទីមុន

២. កុំជក់បារី

ការជក់បារី នឹង​ធ្វើឲ្យស្បែករបស់អ្នក​មាន​សភាពទ្រុឌទ្រោម និង​ឆាប់ចាស់ជ្រីវជ្រួញ ហើយក៏នឹង​មានស្រអាប់ដែរ។ លើសពីនេះទៀត ការជក់បារីបង្កើនហានិភ័យនៃជំងឺមហារីកស្បែក Squamous។ ប្រសិនបើអ្នកជក់បារី វិធីល្អបំផុតដើម្បីការពារស្បែករបស់អ្នក គឺឈប់ជក់បារី។

៣. ការបន្ថយភាពតានតឹង

កុំដាក់សម្ពាធលើខ្លួន​ឯងខ្លាំងពេក ដោយ​ព្យាយាម​ស្វែងរក​អ្វី​មួយមកកម្សាន្តអារម្មណ៍ ហើយកុំបណ្ដោយឲ្យរឿងមិនល្អដឹកនាំផ្លូវចិត្តរបស់អ្នកខ្លាំង​ពេក ត្រូវប្រើជីវិតសប្បាយៗ និងមាន​ប្រយោជន៍ឲ្យបាន​ច្រើន។

៤. ទទួលទានអាហារដែល​មាន​ប្រយោជន៍ចំពោះ​សុខភាព

បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ច្រើន សុទ្ធតែជាអាហារដែលអ្នកត្រូវ​នឹកដល់ និងទទួល​ទាន​ឲ្យបាន​ច្រើន ដើម្បីស្បែកស្អាត។ បន្ថែមពីលើអាហារទាំងនេះ ការផឹកទឹកច្រើនក៏អាចជួយឱ្យស្បែករបស់អ្នកមានសំណើម និងសុខភាពល្អដែរ។

៥. សម្រាក​ឲ្យបាន​ច្រើន

ការគេងក៏ជាគន្លឹះដ៏មាន​ប្រសិទ្ធភាពដែល​អាចជួយឲ្យអ្នកទទួល​បាន​ស្បែកស្រស់ថ្លាចេញពីក្នុងដែរ។ លទ្ធផល​ដែល​អ្នកទទួល​បាន​ពីការគេងគ្រប់គ្រាន់ នឹងធ្វើឲ្យអ្នក​ភ្នាក់ផ្អើល​បំផុត។

៦. ទម្លាប់ថែទាំតាមរយៈការងូតទឹកប្រចាំថ្ងៃ

ងូតទឹកជាមួយទឹក​ក្ដៅឧណ្ឌ នឹង​ជួយកម្ចាត់ចោលនូវជាតិប្រេង និង​បាក់តេរី​មិនល្អពីស្បែក​របស់អ្នក។ ចៀសវាងប្រើប្រាស់សាប៊ូ ដែល​មាន​ជាតិ​កាត់ស្បែក ព្រោះវាងាយផ្ដល់​នូវ​ផលប៉ះពាល់មិនធម្មតាឡើយ។ បន្ទាប់ពីងូតទឹករួច សូម​ប្រើក្រណាត់ទន់ៗមកជូតថ្នមៗ ដោយមិនត្រូវ​ជូតខ្លាំង​ដៃឡើយ។

៧. ប្រើ UV EXTRA BRIGHTENING

វិធីដែល​ងាយ តែ​ទទួល​បាន​គុណប្រយោជន៍ខ្ពស់ចុងក្រោយគឺ ប្រើនូវផលិតផល​ថែរក្សាស្បែក UV EXTRA BRIGHTENING របស់ Vaseline។ ក្រៅពីមាន​ក្លិនក្រអូប វាក៏ជួយផ្តល់សំណើម ហើយជួយឲ្យស្បែកដែលខ្មៅស្រអាប់ពីកម្តៅថ្ងៃមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង ១ កម្រិតម្តងត្រឹមតែ ៧ថ្ងៃ ​ជាមួយរូបមន្តថ្មីគ្លុយតាក្លូរ (Gluta glow)

អត្ថបទពេញនិយម
អត្ថបទថ្មី