អ្នកឆ្លងឆ្នាំនៅសៀមរាប ដឹងតែសម្រុកទៅថតរូប​នៅសួនផ្កាដ៏ធំនៅស្រុកសូទ្រនិគម! ហើយ​នេះ​គឺ​ជាតម្លៃ​ចូលទស្សនា

  • 2023-12-28 02:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសៀមរាប ជាពិសេស​គឺ​ក្នុងស្រុកសូទ្រនិគម មានកន្លែង​ទាក់ទាញ​ទេសចរដ៏មានសក្តានុពល​មួយទៀតហើយបន្ទាប់ពី​ពិភពបាតសមុទ្រ​ គឺសួនផ្កា Angkor Wonder Garden ដែល​ទើប​តែបើកដំណើរការសាកល្បង​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៣។

សួនផ្កាដ៏ធំល្វឹងល្វើយ​ដែលមាន​រាង​ជាផ្ការំដួលនេះ ស្ថិតក្នុងភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមាន​ចម្ងាយ​ពីក្រុងសៀមរាប ប្រមាណ ២៧គីឡូម៉ែត្រ។ ផ្លូវចូល​ទល់មុខសាលាឃុំខ្ចាស់ ដោយចូល​ទៅក្នុងប្រហែល​ ៦០០ម៉ែត្រ។

បើតាម​វីដេអូ​បទយកការណ៍​របស់ AKP បាន​ឱ្យដឹងថា សួន​ផ្កានេះ ចំណាយពេលសាងសង់​រយៈពេល ១ឆ្នាំ លើផ្ទៃដី ៧ហិកតា វិនិយោគ​ដោយកូនខ្មែរ​នៅសៀមរាប សហការជាមួយជនបរទេស។ សួន​ផ្កានេះ មានផ្កាចម្រុះពណ៌ ៨ប្រភេទ ហើយនឹង​គ្រោងដាំបន្ថែមច្រើនប្រភេទទៀត និង​រៀបចំ​ឱ្យកាន់តែស្អាតជាងនេះ។

បើតាម​ផេក «Angkor Wonder Garden» ឱ្យដឹងថា តម្លៃចូលទស្សនា​សម្រាប់​មនុស្សធំ ៧ដុល្លារ និងកូនក្មេង ៤ដុល្លារ។ យ៉ាងណាមិញ ការបើកសាកល្បងនឹងធ្វើឡើងរហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៤ ហើយគ្រោងនឹងបើកដំណើរការ​ម្តងទៀត​នៅខែវិច្ឆិកា ឆ្នាំ​២០២៤៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី