មហាកំពែងចិនមានប្រវែងសរុបប៉ុន្មាន?
- 2024-01-09 13:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាកំពែងចិនមានប្រវែងសរុបប៉ុន្មាន?
ចន្លោះមិនឃើញ
ក្នុងប្រទេសចិន មានសំណង់ស្ថាបត្យកម្មបុរាណៗជាច្រើន ដែលបន្សល់ទុកពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ។ អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀតពូកគេដាក់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។
បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថាជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ។
មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ្រិស្តសករាជ។ កាលនោះ ការសាងសង់មហាកំពែងនេះឡើង ដើម្បីការពារការឈ្លានពានពីពួកពនេចរ។
ប៉ុន្តែកំពែងដែលសាងសង់នៅសម័យរាជវង្សឈីង រងការខ្ទេចខ្ទាំខូចខាតជាច្រើន ដោយសារតែសង្គ្រាម និងអាកាសធាតុ ហេតុនេះហើយតំបន់មហាកំពែងដែលសល់សម្រាប់ភ្ញៀវទេសចរសព្វថ្ងៃនេះគឺ សល់ពីការសាងសង់របស់រាជវង្សមីង នៅសតវត្សទី១៤ ដល់ទី១៧៕