សំណេរដ៏មានអត្ថន័យ «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ» ដែលសម្រិតសម្រាំងដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

  • 2024-01-23 05:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សំណេរអង្គរ» ជាព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិដ៏ធំមួយ មិនធ្លាប់មានពីមុនមក មានបេក្ខជនចូលរួមជាង ៧០០ អង្គ/នាក់ ដែលបានរៀបចំឡើងលើ ទឹកដីអង្គរ ពិសេសគឺបានជ្រើសយក ស្ពានហាលខាងលិចនៃសំណង់ ប្រាសាទអង្គរវត្ត ជាទីកន្លែងប្រលង និងមានវត្តមាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមជាអធិបតីភាព។

ការចូលរួមប្រឡងសរសេរតាមអាននេះ គឺត្រូវសរសេរតាម អត្ថបទប្រឡង ដែលជាការរៀបចំសម្រិតសម្រាំងទុកដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រោមចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។ ដែលខ្លឹមសារដ៏មានន័យ នៃអត្ថបទមួយនេះមានដូចខាងក្រោម៖

អត្ថបទចម្លងសរសេរតាមអាន «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ» ដោយ មគ្គទេសក៍ទេសចរសៀមរាប លោក គឹម ធន់ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ខាងអក្សរស្អាត
អត្ថបទចម្លងសរសេរតាមអាន «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ» ដោយ មគ្គទេសក៍ទេសចរសៀមរាប លោក គឹម ធន់ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ខាងអក្សរស្អាត

គួរបញ្ជាក់ថា «សំណេរអង្គរ» ជាកម្មវិធីថ្មីមួយ មានបំណងលើកកម្ពស់ អក្សរសាស្ត្រខ្មែរ តាមរយៈប្រលងប្រជែងសរសេរតាមអាន។ ត្បិតពេលអនាគត កម្មវិធីមួយនេះ អាចក្លាយជា ព្រឹត្តិការណ៍ថ្នាក់ជាតិជាប្រចាំឆ្នាំផងដែរ។

ក្រោយបញ្ចប់កម្មវិធីដោយជោគជ័យ រកឃើញជយលាភីទាំង៣រូប មានដូចជា៖

  • ជយលាភីលេខ១ បេក្ខជន ចេង រតនា
  • ជយលាភីលេខ២ បេក្ខជន វ៉ន វីដា
  • ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់

អត្ថបទ៖ កុសល