Dilireba ឡើងសម្ដែងអបអរឆ្នាំថ្មី តែត្រូវភ្លាត់ស្នៀតដួល និងត្រូវទ្រាំនឹងអាកាសធាតុដ៏ត្រជាក់ ​ដល់ទៅដក ២ អង្សារ

  • 2024-02-12 04:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃចូលឆ្នាំប្រពៃណីជាតិចិន តារា​សម្ដែង​លំដាប់ជួរមុខ Dilraba Dilmurat (Dilireba) បាន​ឡើងសម្ដែងទស្សនីយភាព​ក្បាច់រាំ​ជាពិសេសនៅ Xuan Van Gala បង្ហាញ​ជា​ទិដ្ឋភាពអស្ចារ្យ បង្កជាការភ្ញាក់ផ្អើល​សាទរយ៉ាងគគ្រឹកគគ្រេង មិនថានៅសាលកម្មវិធីផ្ទាល់ និងនៅលើបណ្ដាញសង្គម។

ស្ថិតក្រោមអាកាសធាតុដ៏ត្រជាក់ (-២អង្សារ) នៅខេត្ត Xinjiang ប្រទេសចិន រាជិនីសម្រស់រូបនេះ​បាន​បង្ហាញ​ការសម្ដែង​ដ៏រស់រវើក ប៉ុន្តែជាអកុសល នាង​ត្រូវភ្លាត់ស្នៀតក្រឡាច់ជើងដួលលើឆាកភ្លាម​មួយរំពេច។ តាមរយៈវីដេអូបង្ហោះដោយអ្នកដែលទៅមើលការសម្ដែងផ្ទាល់ តារា​ស្រី​កើតឆ្នាំ ១៩៩២ រូបនេះ​បាន​រអិលជើងដួល អុកគូទមួយទំហឹង។ ប៉ុន្តែការដួលនេះ ពុំអាច​បញ្ឃប់ការសម្ដែងរបស់នាងបានទេ ដោយនាង​ប្រញាប់ងើបឡើងភ្លាមៗ និងបន្តការងាររហូតដល់ចប់។

ទោះបីជាយ៉ាងណា ទឹក​មុខស្រស់ស្រាយ ភាពមាន​ជំនឿចិត្តខ្ពស់ និង​ការប្រមូលអារម្មណ៍នៅ​តែរក្សា​បាន​យ៉ាងឥតខ្ចោះ និង​កាន់តែធ្វើឲ្យការ​សម្ដែង Dilireba នៅថ្ងៃនោះ ពេញទៅ​ដោយការ​សាទរ គួរជាទីចងចាំ។

រូបពេលហាត់សម ត្រៀមឡើងសម្ដែង

ជាការពិត នៅលើបណ្ដាញសង្គម អ្នកដែល​បាន​ឃើញហេតុការណ៍នេះ​ បាន​ផ្ដល់នូវការ​សរសើរ​អស់ពីចិត្ត ចំពោះ Dilireba ថាពិតជាតារា​ដែលមានគុណភាព និងអាច​គ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ដូចគ្មានអ្វីកើតឡើង៕

ទស្សនាវីដេអូការសម្ដែងពេញខាងក្រោម៖

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Kenh14   អត្ថបទ៖ ធារី