មិត្តហ្វូនសម្ពោធផ្លូវការ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បទពិសោធន៍ថ្មីទស្សនាទូរទស្សន៍តាមអ៊ីនធឺណិត
- 2024-02-21 03:07:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូនសម្ពោធផ្លូវការ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បទពិសោធន៍ថ្មីទស្សនាទូរទស្សន៍តាមអ៊ីនធឺណិត
ចន្លោះមិនឃើញ
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី១៥ឆ្នាំនៃការបង្កើតក្រុមហ៊ុន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដោយសន្យាថាទូរទស្សន៍នឹងនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗ និងមានប្រយោជន៍ កីឡា និងការកម្សាន្ត។
កម្មវិធីទូរទស្សន៍ឌីជីថល TV360 របស់មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការក្នុងពិធីអបអរសាទរខួបលើកទី ១៥ របស់មិត្តហ្វូន ជាមួយនឹងពាក្យស្លោកថា “កម្សាន្ដតាមចិត្តអ្នក” កម្មវិធីទូរទស្សន៍ឌីជីថល TV360 របស់មិត្តហ្វូន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយបង្ហាញពីចក្ខុវិស័យនៃកម្មវិធីបច្ចេកវិទ្យាឈានមុខគេ រួមជាមួយនឹងការយល់ដឹងអំពីតម្រូវការរបស់អតិថិជន ដោយគ្រាន់តែស្កេន QR កូដ អ្នកប្រើប្រាស់ចាប់ផ្តើមស្វែងយល់ពីមុខងារទំនើបៗយ៉ាងរហ័ស នៃកម្មវិធីថ្មីភ្លាមៗជាមួយ TV360។
លោក Cao Manh Duc នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ «ជាមួយនឹងគោលដៅក្លាយជាក្រុមហ៊ុនបំប្លែងឌីជីថលលេខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍របស់អតិថិជន មិត្តហ្វូនតែងតែត្រួសត្រាយក្នុងការផ្តល់នូវសេវាកម្ម និងប្រព័ន្ធឌីជីថលដែលមានប្រយោជន៍ គុណភាព និងទំនើបជាមួយកម្មវិធីទូរទស្សន៍ឌីជីថល TV360។ មិត្តហ្វូននឹងបំពេញបេសកកម្មរបស់ខ្លួនក្នុងការអមដំណើរអតិថិជន បង្កើនបទពិសោធន៍ និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេ»។
នាយកប្រតិបត្តិ មិត្តហ្វូន បានសង្កត់ធ្ងន់ថា កម្មវិធីទូរទស្សន៍ឌីជីថល TV360 គឺជាកម្មវិធីមួយដែលមានបណ្ណាល័យមាតិកាគុណភាពខ្ពស់ សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជន។ គុណភាពសេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងគ្របដណ្តប់យ៉ាងទូលំទូលាយ ទៅដល់អតិថិជននៅតំបន់ដាច់ស្រយាល និងព្រំដែន ដើម្បីនាំយកខ្លឹមសារទូរទស្សន៍កម្ពុជាដ៏ទាក់ទាញដល់ប្រជាជនទូទាំងប្រទេសគ្រប់វ័យ។
ក្នុងនាមជាក្រុមហ៊ុនត្រួសត្រាយឌីជីថលឈានមុខគេដែលមានប្រព័ន្ធអេកូឌីជីថលចម្រុះ និងទូលំទូលាយ ដោយមានគោលដៅកែលម្អសេវាកម្មជាបន្តបន្ទាប់ និងផ្តល់បទពិសោធន៍ល្អបំផុតសម្រាប់អតិថិជនមិត្តហ្វូនបាននិងកំពុងចាប់ផ្តើមផលិតផលសេវាកម្មដ៏ទូលំទូលាយ និងទំនើបជាច្រើន។ កម្មវិធីទូរទស្សន៍ឌីជីថល TV360 សន្យាថានឹងបន្តបង្កើតចំណុចរបត់ថ្មីនៃបទពិសោធន៍ទូរទស្សន៍ឌីជីថលសម្រាប់អតិថិជន។
អ្នកប្រើប្រាស់អាចមើលកម្មវិធីទូរទស្សន៍ឌីជីថល TV360 នៅលើទូរសព្ទ កុំព្យូទ័រយួរដៃ ថេប្លេត ទូរទស្សន៍ឆ្លាតវៃដោយរីករាយជាមួយមាតិកាកម្សាន្តដែលពួកគេចូលចិត្តយ៉ាងរលូននៅលើឧបករណ៍ណាមួយដោយមិនមានការរំខាន។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលទូរទស្សន៍ និងវិទ្យុផ្ទាល់ រួមជាមួយនឹងបណ្តុំភាពយន្ត កម្មវិធីទូរទស្សន៍ វីដេអូឃ្លីប និងកម្មវិធីកម្សាន្តជាច្រើនពីប្រទេសកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ។
ជាមួយនឹងគោលដៅក្នុងការផ្តល់នូវផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិ និងបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា មិត្តហ្វូនបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ ក៏ដូចជាកម្មវិធីបញ្ញាសិប្បនិមិត្ត ដើម្បីផ្តល់នូវបទពិសោធន៍ “រោងភាពយន្តតាមផ្ទះ” ឬកំណត់ខ្លឹមសារផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ។
ការភ្ជាប់បច្ចេកវិទ្យាជាមួយនឹងមនុស្សជាតិ ដើម្បីឱ្យកម្មវិធីនីមួយៗនាំមកនូវតម្លៃពិតដល់សហគមន៍ និងសង្គម រូបរាងរបស់ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បន្តធ្វើឱ្យប្រព័ន្ធអេកូឌីជីថលចម្រុះរបស់មិត្តហ្វូនល្អឥតខ្ចោះ ដោយសន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីៗ ដល់អតិថិជន។
ក្នុងដំណើររយៈពេល១៥ឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិត្តហ្វូនបានឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតរបស់ប្រជាជនកម្ពុជា។កិច្ចខិតខំប្រឹងប្រែងរបស់មិត្តហ្វូនមិនត្រឹមតែបង្កើតលក្ខខណ្ឌសម្រាប់វឌ្ឍនភាពបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់កំណើនសេដ្ឋកិច្ច ការអប់រំ និងការកែលម្អសេវាសាធារណៈ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនផងដែរ៕