រដ្ឋបាលខេត្ត ប្រកាស​រៀបចំ «កំពតសង្ក្រាន្ត» ៣ថ្ងៃ ដោយមានបាញ់ទឹករាំកម្សាន្ត បាញ់កាំជ្រួច និងល្បែងប្រជាប្រិយ

  • 2024-03-21 07:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​កំពត​បាន​ប្រកាសថា នឹង​រៀបចំ​ព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» ឆ្នាំ​២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០២៤ខាងមុខនេះ ដើម្បីចូលរួម​អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្ត​នឹងរៀបចំ​កម្មវិធីកម្សាន្ត​ជាច្រើន ដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ការបាញ់ទឹករាំកម្សាន្ត (រង្វង់មូលទុរេន) ការបាញ់កាំជ្រួចជូនទស្សនា (នៅមុខសាលាខេត្តកំពត) រួមនឹង​ការតុបតែង​លម្អ​អគ្គិសនីបំភ្លឺ​តាមដងផ្លូវសាធារណៈ​សំខាន់ៗ និងរមណីយដ្ឋាននានា​ក្នុងខេត្តផងដែរ៕

អត្ថបទ៖ សំភី