កម្ពុជាមានទំនាក់ទំនងការទូតផ្លូវការ សម័យទំនើបដំបូងបង្អស់ជាមួយប្រទេសមហាអំណាចនេះ
- 2024-04-03 13:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាមានទំនាក់ទំនងការទូតផ្លូវការ សម័យទំនើបដំបូងបង្អស់ជាមួយប្រទេសមហាអំណាចនេះ
ចន្លោះមិនឃើញ
ប្រទេសដែលមានទំនាក់ទំនងការទូតជាផ្លូវការដំបូងបង្អស់ជាមួយកម្ពុជាក្នុងសម័យទំនើបគឺសហរដ្ឋអាមេរិក។ នេះបើតាមបញ្ជីទំនាក់ទំនងការទូតរបស់កម្ពុជាដែលរៀបរៀងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អាមេរិកបានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ពោលគឺនៅពេលកម្ពុជានៅមិនទាន់ទទួលបានឯករាជ្យពេញលេញពីបារាំងនៅឡើយ។
ទំនាក់ទំនងការទូតនេះជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋហើយទំនាក់ទំនងនេះបានសេចក្ដីថារដ្ឋទាំងពីរទទួលស្គាល់គ្នាហើយរាប់អានគ្នាស្មើមុខស្មើមាត់នឹងគ្នា។
នេះមិនមែនបានសេចក្ដីថាកម្ពុជា នៅមុនឆ្នាំ១៩៥០ មិនដែលប្រាស្រ័យទាក់ទងជាមួយប្រទេសផ្សេងនោះដែរ។
ក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំនេះ កម្ពុជាធ្លាប់មានទំនាក់ទំនង បែបនយោបាយពាណិជ្ជកម្ម និងវប្បធម៌ជាមួយប្រទេសនានាលើលោកអស់ពេលជាយូរលង់ណាស់មកហើយ។
នគរឬរដ្ឋទាំងនោះរួមមានរាជវង្សនានានៅស្រុកចិនរដ្ឋនានានៅអាស៊ីអាគ្នេយ៍ទាំងដីគោកនិងដីកោះរដ្ឋមួយចំនួននៅឥណ្ឌា មជ្ឈិមបូព៌ាហើយថែមទាំងមានកំណត់ត្រាមួយចំនួនបានចុះផ្សាយថានគរខ្មែរធ្លាប់រកស៊ីជាមួយពួកអឺរ៉ុបអស់រាប់រយឆ្នាំមកហើយ៕