ខ្សែបម្រើ​ Bayern រូប​នេះ​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​ជាង​គេ​ ក្នុង​ឆ្នាំ​នេះ​

  • 2024-04-01 13:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Joshua Kimmich ជា​កីឡាករ​ដែល​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​ជាង​គេ​ ក្នុង​ឆ្នាំ​២០២៤​គិត​ត្រឹម​ពេល​នេះ​ក្រោយ​ទីផ្សារ​កីឡាករ​ទើប​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​សម្រាប់​ឆ្នាំ​នេះ​។

នៅ​ក្នុង​ពេល​ធ្វើ​បច្ចុប្បន្នភាព​កីឡាករ​កាល​ពី​ពេលថ្មីៗ​នេះ​ Kimmich បាន​ធ្លាក់​តម្លៃ​ខ្លួន​ប្រមាណ​ ១៥លាន​អ៊ឺរ៉ូ​ពី​ ៧៥លាន​អ៊ឺរ៉ូ​ រហូត​មក​ដល់​ ៦០លាន​អ៊ឺរ៉ូ​។

កីឡាករ​ Bayern រូប​នេះ​ធ្លាប់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​រហូត​ទៅ​ដល់​ ៩០លាន​អ៊ឺរ៉ូ​ នៅ​ក្នុង​ឆ្នាំ​២០២១​ក្នុង​ពេល​ដែល​គេ​មាន​វ័យ​២៦ឆ្នាំ​។

Kimmich មក​លេង​ឲ្យ​ Bayern តាំង​ពី​ឆ្នាំ​២០១៥មក​ ដោយ​ចូល​រួម​លេង​បាន​ ៣៧៩ប្រកួត​ និង​ស៊ុត​ចូល​ ៤១​គ្រាប់​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី