ក្រោយជាប់ពន្ធនាគា ៧ឆ្នាំ ពីបទសម្លាប់ម្ដាយរបស់ខ្លួន Gypsy នៅតែមានប្រជាប្រិយភាពខ្លាំងមិនធម្មតា

  • 2024-04-03 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពល្បីល្បាញជាថ្មីរបស់ Gypsy Rose Blanchard ក្រោយពីជាប់ពន្ធនាគា៧ឆ្នាំ ក្នុងករណីសម្លាប់ម្ដាយរបស់ខ្លួន នាងមិនត្រឹមល្បីក្នុងអ៊ីនធឺណេតប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ ល្បីល្បាញ ថតគម្របទស្សនាវដ្តីដូចជា People ហើយនាងបានថតឯកសារចំនួនពីរសម្រាប់ Lifetime រួមទាំង Gypsy Rose: Life After Lock Up

Gypsy Rose Blanchard គឺជាប្រធានបទក្ដៅគគុកក្នុងចេញផ្សាយរបស់អ្នកកាសែតកាលពីឆ្នាំ២០១៧ រហូតដល់បញ្ចុប្បន្ន ពោលគឺចាប់តាំងចាប់ខ្លួនពីបទ សម្លាប់ម្ដាយរបស់នាង និងបានជាប់ពន្ធនាគារយៈ ៧ឆ្នាំ

ស្ត្រីវ័យ៣២ឆ្នាំរូបនេះបានចំណាយពេល៧ឆ្នាំនៅក្រោមការឃុំឃាំង ដោយសាររៀបចំការធ្វើឃាតម្តាយរបស់នាង។ ប៉ុន្តែក្រោយកើតរឿងហេតុទាំងនេះនាងត្រូវបានគេរកឃើញថារងគ្រោះនៃការរំលោភបំពានលើកុមារតាមរយៈរោគសញ្ញា Munchausen ដែលជាជំងឺផ្លូវចិត្ត ដែលម្ដាយរបស់នាងដាក់នាងអង្គុយលើរទះរុញទាំងដែលនាងគ្មានជំងឺអ្វីសោះ។

ករណីរបស់ Gypsy ត្រូវបានគេយកទៅផលិតជាភាពយន្តឯកសាររបស់ HBO ឆ្នាំ ២០១៧ Mommy Dead and Dearest ហើយត្រូវបានកែសម្រួលសម្រាប់ស៊េរីឆ្នាំ ២០១៩ Hulu។ នៅពេលដែរយៈពេល៧ឆ្នាំកន្លងមកនាងត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នាងនិងក្រុមរបស់នាងបានបង្កើត Fandom នៅលើ TikTok និង Twitter បង្ហាញខ្លួនជាថ្មីក្រោយជាប់ឃុំ៧ឆ្នាំ។

បន្ទាប់ពីបីខែនៃសេរីភាព ជីវិតរបស់ Blanchard ឥឡូវនេះមើលទៅខុសគ្នាខ្លាំងណាស់។ នាងមានវត្តមានឥតឈប់ឈរក្នុងកិច្ចសម្ភាសន៍របស់នាង និងក្នុងគណនីបណ្ដាញសង្គមរបស់នាងនៅក្នុងការបង្ហោះ Facebook

ទោះបីជា Blanchard មានអារម្មណ៍ថាមានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពី ជាប់ពន្ធនាគារដំបូង ក៏ដោយ អ្វីដែលនាងធ្វើបន្ទាប់ វានឹងប៉ះពាល់ដល់របៀបដែលនាងរស់នៅពេញមួយជីវិតរបស់នាង។ ដូច្នេះហើយបច្ចុប្បន្ននាង សម្រេចចិត្តផ្តល់អាទិភាពដល់ការមើលថែសុខុមាលភាព និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់នាង

ប្រភព៖ Yahoo   អត្ថបទ៖ កេរស

អត្ថបទពេញនិយម
អត្ថបទថ្មី