សម្តេចតេជោ បានជួយ ១០ម៉ឺនដុល្លារ ដើម្បីព្យាបាលលោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា ប៉ុន្តែនៅមិនអាចសង្គ្រោះបាន
- 2024-04-22 01:51:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ បានជួយ ១០ម៉ឺនដុល្លារ ដើម្បីព្យាបាលលោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា ប៉ុន្តែនៅមិនអាចសង្គ្រោះបាន
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ក្នុងពេលលោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា កំពុងព្យាបាលជំងឺ សម្តេច បានផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺលោក កាលពី២ខែមុន ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិតលោកសាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះបានឡើយ។
តាមរយៈសំណេររបស់សម្តេចតេជោនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងយ៉ាងដូច្នេះថា៖
«ការបាត់បង់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។ សូមអរគុណលោកសាស្ត្រាចារ្យដែលបានជួយខ្ញុំនិងកូនប្រុសខ្ញុំក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជំនួយរបស់ខ្ញុំនិងភរិយា១០មុឺនដុល្លារ ដើម្បីព្យាបាលកាលពី២ខែមុនមិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេប្រហែលមកពីយឺតពេល។»
សូមជម្រាបថា លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០ នាទី ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។ មរណភាពលោកសាស្រ្តាចារ្យ បានធ្វើឱ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យ៕