Rodrygo ចាត់​ទុក​ Ancelotti ដូច​ជា​ឪពុក​ ខណៈ​បញ្ជាក់​ពី​អនាគត​​បន្ត​នៅ​ Real Madrid

  • 2024-04-22 12:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Rodrygo បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ចូល​រួម​ចំណែក​ជួយ​ក្លឹប​ Real Madrid ឲ្យ​ឈ្នះ​ក្លឹប​ Barcelona ក្នុង​លទ្ធផល​ ៣-២ ដោយ​បាន​បញ្ជាក់​ពី​អនាគត​បន្ត​នៅ​ក្លឹប​ដដែល​នេះ​។

Rodrygo បាន​និយាយ​ថា​៖" ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​នឹង​ក្លឹប​នេះ​មែន​ទែន​។ ខ្ញុំ​សង្ឃឹម​ថា​អនាគត​របស់​ខ្ញុំ​នឹង​អាច​បន្ត​លេង​នៅ​ទី​នេះ​ជា​រៀង​រហូត​ទៅ​ចុះ​។ ចំពោះ​ Ancelotti ខ្ញុំ​ចាត់​ទុក​គាត់​ដូច​ទៅ​ហ្នឹង​ឪពុក​របស់​ខ្ញុំ​អញ្ចឹង​ "។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ​២៣ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ថា​ កំពុង​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ជា​ពិសេស​មក​ក្លឹប​នៅ​ Premier League ចាប់​អារម្មណ៍​នឹង​សមត្ថភាព​ និង​ធ្វើ​ការ​តាម​ដាន​ទាក់ទង​ចង់​បាន​។ យ៉ាង​ណា​ក្នុង​ពេល​នេះ​កីឡាករ​រូប​នេះ​បាន​សម្រេច​ចិត្ត​ច្បាស់​ហើយ​ពី​អនាគត​របស់​គេ​នេះ​។

Rodrygo ទើប​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Real ក្នុង​រដូវកាល​នេះ​កាល​ពី​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ដោយ​នឹង​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៨។ គេ​ត្រូវ​បាន​ Real នាំ​មក​ក្នុង​តម្លៃ​ខ្លួន​៤០លាន​អ៊ឺរ៉ូ​កាល​ពី​ឆ្នាំ​២០១៩ ខណៈ​ពេល​នេះ​មាន​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​ ១០០លាន​អ៊ឺរ៉ូ​។

ក្នុង​រដូវកាល​នេះ​កីឡាករ​នេះ​ស៊ុត​ចូល​ ១៧គ្រាប់​ បន្ទាប់​ពី​ចូល​រួម​លេង​បាន​ ៤៥ប្រកួត​ឲ្យ​ Real Madrid៕

ប្រភព៖ Sports Keeda   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម