ញាក់សាច់! កំពុងឡើងខ្លាំងស្មាត់ ហ៊ុប ធ្លាប់តឲ្យគេ៣ទល់១០នាក់ ផ្អើលអស់​ពូម៉ូតូឌុប

  • 2024-04-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សចោមរោមកកកុញសឹងរកកន្លែងអង្គុយនិងឈរគ្មានដែលនេះជាទិដ្ឋភាពមួយនៃការប្រកួត​បាល់ទះក្រៅផ្លូវលំដាប់គីឡូធ្ងន់ស្រុកខ្មែរលោក សោម ភក្ដី ហៅស្មាត់ ហ៊ុប តឲ្យក្រុមកីឡាករបុរីកីឡា៣ទល់នឹង១០នាក់ផ្អើលស្រុកខ្មែរ សូម្បីអ្នកលក់ទឹកអំពៅនិងពូពូរត់ម៉ូតូឌុបជាដើមនោះក៏មកទស្សនាដែរ នៅតារាងបាល់ទះវត្តភ្នំក្នុង​ឆ្នាំ ២០១២-២០១៣។

បីរបស់ស្មាត់ ហ៊ុប អំឡុងពេលនោះមានខ្លាចាស់ចង្កូមពិស សោម ចំណាប់ ជាកីឡាករឆ្នើមកំពូល​លំដាប់​ស្រុក​ខ្មែរនិង កែម រតនា ហៅកូនឪ លីប្រូឆ្នើម​របស់​ក្រសួង​មហាផ្ទៃ​។ ប៉ុន្តែការតឲ្យហួសហេតុពេក៣ទល់១០នាក់នេះ លោកមិនទទួលបានលទ្ធផលល្អនោះឡើយពោលគឺ​ចាញ់ ប៉ុន្តែលោកមិនបានចាំចំនួន​ពិន្ទុទេ។

អតីតកីឡាករ​ល្អមានដើមកំណើតនៅខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញបានបញ្ជាក់​​ត្រង់​ចំណុច​នេះ​ថា ៖«កាលខ្ញុំចាប់ដៃគូលេង ខ្ញុំបីនាក់សោមចំណាប់ ខ្ញុំ និងរតនាហ្នឹង ខ្ញុំតឱ្យបុរីកីឡាបីដប់…នៅតារាងវត្តភ្នំ…បីដប់ហ្នឹងខ្ញុំចាញ់គេមួយសិត ហើយដកបីចេញសល់៧ខ្ញុំឈ្នះវិញ…»។

នេះជាការប្រកួតមួយដែលលោកចាំមិនភ្លេច។ ប៉ុន្តែស្មាត់ហ៊ុប បានឲ្យដឹងទៀតថា ការប្រកួតមួយទៀតដែលលោករិតតែចាំមិនភ្លេចនោះ គឺការតឲ្យអ្នកសៀមរាប ២នាក់ទល់នឹង៥នាក់នៅឆ្នាំ២០១៥។ កាលនោះលោកបានចាប់ដៃគូជាមួយទូចអង្គរក្ស និងឈ្នះពួកគេក្នុងលទ្ធផលពិន្ទុ ១៥ ទល់នឹង ៧។ ក្រោយឈ្នះការប្រកួតនេះហើយ កេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ ហើយជើងខ្លាំងដដែលក៏បានលេងតឲ្យក្រុមស្មាត់ ឆា មកពីខេត្តបន្ទាយមានជ័យ ២ទល់នឹង៥ទៀត។ ចុង​ក្រោ​យ​ស្មាត់ហ៊ុបនៅ​តែ​ទទួលបានជ័យជម្នះ​ដដែល​។ ជំនួប​ពីរប្រាំនេះហើយជាការប្រកួត​ដ៏​ជក់ចិត្ត​ដែលធ្វើឱ្យ​ស្មាត់រូបនេះមិនអាចបំភ្លេចបាន។

បុរស​កម្ពស់១,៨៦ម៉ែត្រ មានជំនាញ​ល្អ​ក្នុង​ការ​ម៉ាត់ ធ្វើរនាំង ចាប់សេវារឹង និងវាយសេវា។ ជារួមល្អមួយចប់តែម្ដង។ ចំពោះការម៉ាត់ផ្ដាច់ ហ៊ុបមានបច្ចេកទេសវ៉ៃខុសគេ ពោលគឺវ៉ៃលិច៨ម៉ែត្រចុងលីង មិនពន្លិចនៅខាងមុខឡើយ។

ដៃគូដ៏សង់តង់របស់លោកគ្រូចំណាប់ កូនឪ និងចាន់ សារ៉ន បានពន្យល់ទៀត​ថា ៖«បាល់ខ្ញុំលេងដាច់ស្មាត់ល្អហ្នឹង គឺខ្ញុំវ៉ៃលិចតែ៨ៗម៉ែត្រទេ លីងក្រោយវាមាន៩ម៉ែត្រ តែខ្ញុំវ៉ៃហ្នឹងខ្ញុំយកតែលីង៨ៗម៉ែត្រទេ ខ្ញុំខុសគេ ខ្ញុំប្រើតែកដៃ ហើយភ្នែកខ្ញុំវ៉ៃខ្ញុំមើលឃើញ (ដីឬប្រឡោះស៊ី)»។

ហេតុអ្វីបានជាស្មាត់រូបនេះលេងល្អបែបនេះ? តាមពិតទៅដោយសារតែស្មាត់ដែលល្បីខ្លាំងកាលពីជាង១០ឆ្នាំមុនរូបនេះ ធ្លាប់លេងឱ្យ​ក្លឹបក្រសួងការពារជាតិ ក្លឹបឆ័ត្រយោង៩១១ ក្លឹបក្រសួងមហាផ្ទៃ និង​ក្លឹបស្នងការនគរបាលខេត្តបាត់ដំបង។ លោកជួយឱ្យ​ក្លឹបឆ័ត្រយោង៩១១ បានចំណាតថ្នាក់លេខ២ នៃពានរង្វាន់ខួបកងទ័ព (មិនចាំឆ្នាំ) ជួយក្រសួងមហាផ្ទៃបានលេខ១ នៃពានរង្វាន់ទូទាំងប្រទេស (មិនចាំឆ្នាំ) និងជួយស្នងការខេត្តបាត់ដំបងទទួលបានចំណាត់​ថ្នាក់​លេខ១ ពានរង្វាន់ស្រាបៀរលីអូក្នុងឆ្នាំ២០១៤ នៅពហុកីឡដ្ឋានជាតិ។

លោក សោម ភក្តី ហៅស្មាត់ ហ៊ុប ចាប់​ផ្ដើម​លេងបាល់ទះល្អក្នុង​ឆ្នាំ ២០១០ នៅអាយុ២២ឆ្នាំ ហើយ​លេងឡើងខ្លាំងបំផុតនៅអំឡុង​ឆ្នាំ​ ២០១៣ និង ២០១៤។

ក្នុងឆ្នាំ២០១១ លោកបាន​ជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងជម្រើស​ជាតិ​បាល់ទះក្នុងសាល ចេញ​ទៅ​លេង​​​ស៊ី​ហ្គេម​នៅ​ប្រទេសឥណ្ឌូណេស៊ី​ ក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលសហព័ន្ធបាល់ទះកម្ពុជា។ លោក​បាន​បញ្ចប់​អាជីព​បាល់ទះ​របស់​ខ្លួន​​នៅ​ត្រឹម​ឆ្នាំ​ ២០១៧ ហើយ​បើ​តាម​ការ​សាកសួរ​ ព្រោះ​​លោក​អស់​និស្ស័យ​។ បច្ចុប្បន្ន​​សមត្ថភាពរបស់បុរសវ័យជាង៣០ឆ្នាំ ​​នៅ​សល់​ត្រឹម​តែ​២០%​ប៉ុណ្ណោះបើ​ធៀប​នឹង​ពីមុន​៕

អត្ថបទ៖ Um Sopheak