DC ចេញផ្សាយរូបភាពស្វាគមន៍ ការបង្ហាញមុខ របស់រឿងថ្មី Superman: Legacy

  • 2024-05-09 10:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DC Exteneded Cinematic Universe បានបញ្ចប់សមទ្ធផលដ៏ជោគជ័យជាមួយនឹង Aquaman 2 កាលពីឆ្នាំមុន។

ក្រោយចប់ការងារជាមួយនឹង Aquaman 2 DC ក៏មិនទុកពេលឲ្យទំនេរយូរដែរ ដោយមានផែនការថ្មីមួយទៀត ដើម្បីធ្វើឱ្យពិភពភាពយន្តបែបកំប្លែងរបស់ពួកគេរស់ឡើងវិញ ហើយបុរសដែលនៅពីក្រោយការងារនេះ គឺគ្មាននរណាក្រៅពី James Gunn ទេ។

Superman: Legacy មាន David Corenswet ដើរតួជា Man Of Steel ថ្មីបន្ទាប់ពី Hanry Carvel ហើយនិមិត្តរូបថ្មីមួយទៀតក៏បង្ហាញខ្លួននៅពេលនេះ។

នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ DC បានចេញផ្សាយរូបថតរបស់ Superman ថ្មី ការទទួលស្វាគមន៍របស់អ្នកគាំទ្រ ក៏ក៏ក្នុងន័យបង្ហើបដែរថារឿងនេះ​នឹង​ចេញផ្សាយនៅឆ្នាំ ២០២៥៕