កូនកាត់ខ្មែរ-អង់គ្លេស Julia Russell បានទាំងសម្រស់ និងចំណេះដឹង ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

  • 2024-05-30 09:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនកាត់ខ្មែរ-អង់គ្លេស វ័យ ១៧ឆ្នាំ កញ្ញា Julia Russell ត្រូវក្រុមហ៊ុន Cambodia International Models ជ្រើសតាំងជា Miss Celebrity Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss & Mister Celebrity International 2024 ដែលនឹងប្រព្រឹត្តិឡើងនៅប្រទេសវៀតណាម នាអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

រូបភាព៖ ហ្វេសប៊ុក Cambodia International Models

នេះមិនមែនជាលើកដំបូងសម្រាប់ Julia ក្នុងការតំណាង កម្ពុជាទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិទេ ព្រោះកាលពីឆ្នាំ២០២៣ កន្លងទៅ នាងបានតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង ម្តងរួចហើយ ក្រោយពីឈ្នះជយលាភី Face of Cambodia 2023។ ប៉ុន្តែ នាងជាលើកដំបូងបង្អស់ដែល Julia បោះជំហានចូលវិស័យបវរកញ្ញាក្នុងតំណែងជា Miss Celebrity Cambodia 2024។

Julia Russel មានឈ្មោះពិតថា រ៉ូសស្សែល ហ្សូលីយ៉ា អេលីហ្សាប៊ែត កានីកា ពិតជាស្រស់ស្អាតខ្លាំងស័ក្កសមឈ្មោះជាកូនកាត់ខ្មែរ-អង់គ្លេស (ម្តាយជនជាតិខ្មែរ-ឪពុកជនជាតិអង់គ្លេស)។ អ្នកចូលរួមពិធីបំពាក់ឈៀង និងមកុដ Miss Celebrity Cambodia 2024 នាំគ្នាស្រឡាំងកាំងពេលឃើញសម្រស់បវរកញ្ញាវ័យក្មេង ពិសេសទ្រេមុខកូនកាត់របស់នាងមើលទៅស្រស់ស្អាតខ្លាំងមែនទែន ជាមួយដំណើរ Catwalk ដ៏ទន់ភ្លន់គួរឱ្យចង់គយគន់។

រូបភាព៖ ហ្វេសប៊ុក Cambodia International Models

មិនត្រឹមតែមានសម្រស់ស្រស់ស្អាត កម្ពស់ខ្ពស់ស្រឡះប៉ុណ្ណោះទេ Julia ថែមទាំងមានចំណេះដឹងខ្ពស់ ថែមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសយ៉ាងរលូន និងច្រៀងយ៉ាងពីរោះទៀតផង។

រូបភាព៖ ហ្វេសប៊ុក Cambodia International Models

សូមជម្រាបថា បច្ចុប្បន្ន Julia ជាសិស្សថ្នាក់ទី១១ នៅសាលា Philippine International School of Phnom Penh។ មុនឈ្នះជយលាភី Face of Cambodia 2023 (ផ្នែកស្ត្រី) និងបានតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិ Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង កូនកាត់ខ្មែរ-អង់គ្លេស ធ្លាប់ឈ្នះជយលាភីលេខ១ ក្នុងការប្រកួតប្រចាំសាលា Miss PISPP ហើយពេលនេះនាងកំពុងត្រៀមតំណាងកម្ពុជាម្តងទៀតលើវេទិកា Miss & Mister Celebrity International 2024។

មិនមែន Julia Russell តែម្នាក់ឯងទេដែលត្រូវតំណាងកម្ពុជាទៅប្រកួត Miss & Mister Celebrity International 2024 នៅប្រទេសវៀតណាម ក៏មាន លោក ធុល សុគន្ធរង្សី Mister Celebrity Cambodia 2024 រួមដំណើរទៅជាមួយផងដែរ ដោយអ្នកទាំងពីរប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជយលាភីណាមួយជូនប្រទេសកម្ពុជាយើង៕

រូបភាព៖ ហ្វេសប៊ុក Cambodia International Models

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម
អត្ថបទថ្មី