សំណង់ការពារច្រាំងទន្លេប្រវែង ១២០០ម៉ែត្រ នៅក្រុងសំពៅពូន ខេត្តកណ្តាល នឹងសង់រួចត្រឹមខែសីហាខាងមុខ

  • 2024-06-10 08:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់សំណង់ការពារ​ច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន​ ខេត្តកណ្តាល គិតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៤​ សម្រេចបានប្រមាណ ៩០% ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងដំណាច់ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។

ការងារដែល​សម្រេចបានរួមមាន៖

ទី១)ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%

ទី២)ការងារបុកស្ពាន់ផាយសម្រេចបាន១០០%

ទី៣)​ការងារបុកស៊ីតផាយសម្រេចបាន១០០%

ទី៤)ការងារបេតុងអាមេសម្រេចបាន៨០%

ទី៥)ការងាររៀបប្រព័ន្ធដោះទឹកក្រោមដីសម្រេច​បាន៨០%

ទី៦)ការងារបំពេញដីសម្រេចបាន៩៨%

និង​ទី៧)ការងារបន្ទាប់នឹងរៀបចំថ្មមុខសំណង់។

គួរបញ្ជាក់ថា ច្រាំងទន្លេបាសាក់ដែល​ស្ថិតនៅ​បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)នេះ ត្រូវបានហូរច្រោះដោយចរន្តទឹកទន្លេបាសាក់ហូរបុក។ ជាដំណោះស្រាយបន្ទាន់ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការការពារបណ្តោះអាសន្នក្នុងប្រវែង ១៥០ម៉ែត្រ ក្នុងអំឡុងខែសីហា ឆ្នាំ២០១៩។ ជាបន្ត ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានធ្វើការសិក្សាបច្ចេកទេសលំអិតបន្ថែមរហូតដល់ខែមេសា ឆ្នាំ២០២៣ និងបានបន្តសាងសង់សំណង់ច្រាំងទន្លេបាសាក់​នេះ ជាសំណង់រឹងតែម្តង៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី