មក​ស្គាល់​កីឡាករ​វ័យ​ក្មេង​ និង​ចំណាស់​ជាង​គេ​ចូល​រួម​ប្រកួត​ Euro 2024

  • 2024-06-17 14:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ UEFA Euro 2024 បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​អាល្លឺម៉ង់​ដោយ​បាន​ធ្វើ​ការ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០២៤នេះ​ នឹង​ទៅ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៥ កក្កដា​ ឆ្នាំ​២០២៤​។ យ៉ាង​ណា​អត្ថបទ​នេះ​នឹង​នាំ​ប្រិយមិត្ត​មក​ដឹង​ពី​កីឡាករ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ និង​ចំណាស់​ជាង​គេ​ ដែល​ចូល​រួម​មហា​ព្រឹត្តិការណ៍​មួយ​នេះ​។

ខ្សែការពារ​ Pepe ជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​បំផុត​ដែល​បាន​ចូល​រួម​ការ​ប្រកួត​ Euro 2024 នេះ​។ នៅ​ក្នុង​ខណៈ​នេះ​កីឡាករ​នេះ​មាន​វ័យ​៤១ឆ្នាំ​ហើយ​ ដោយ​មាន​តម្លៃ​ខ្លួន​ ៥០០,០០០អ៊ឺរ៉ូ​។

កីឡាករ​នេះ​បាន​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ពី​ឆ្នាំ​២០០៧មក ដោយ​ចូល​លេង​បាន​ ១៣៨​ប្រកួត​ និង​ស៊ុត​ចូល​៨គ្រាប់​។ នេះ​ជា​លើក​ទី​៥ហើយ​ ដែល​កីឡាករ​នេះ​បាន​ចូល​លេង​ប្រកួត​ Euro ដោយ​គេ​បាន​ចូល​លេង​ប្រកួត​ Euro ដំបូង​នៅ​ឆ្នាំ​២០០៨។ ក្នុង​ការ​ប្រកួត​ Euro នេះ​ គេ​ចូល​លេង​បាន​ ១៩​ប្រកួត​ និង​ស៊ុត​ចូល​២គ្រាប់​។ កីឡាករ​នេះ​ធ្លាប់​ឈ្នះ​ពាន​ Euro នេះ​ជា​មួយ​ជម្រើស​ជាតិ​កាល​ពី​ឆ្នាំ​២០១៦។

សម្រាប់​កីឡាករ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ដែល​ចូល​លេង​ប្រកួត​ Euro 2024 នេះ​គឺ​ ខ្សែប្រយុទ្ធ​ Lamine Yamal ដែល​មាន​វ័យ​១៦ឆ្នាំ​។ នៅ​ក្នុង​ខណៈ​នេះ​ គេ​មាន​តម្លៃ​ខ្លួន​ ៩០លាន​អ៊ឺរ៉ូ​។ កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ​២០២៣ ចូល​លេង​បាន​៨ប្រកួត​ និង​ស៊ុត​ចូល​២គ្រាប់។ ដូច្នេះ​នេះ​ជា​លើក​ទី​១ហើយ​ ដែល​គេ​បាន​ចូល​លេង​ Euro។

ខាង​ក្រោម​នេះ​ជា​ស្ថិតិ​ដែល​កីឡាករ​មាន​វ័យ​ក្មេង​ជាង​គេ​ និង​ចាស់​ជាង​គេ​ទាំង​១០រូប​ ក្នុង​ប្រកួត​ Euro 2024 នេះ​ពី Transfermarkt៖

ស្ថិតិកីឡាករ​មាន​វ័យ​ក្មេង​ជាង​គេ​
ស្ថិតិកីឡាករ​មាន​វ័យចាស់ជាង​គេ​

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី