កន្លែងថ្មីលាក់ខ្លួននៅកណ្តាលក្រុងភ្នំពេញ! ផ្សារទំនើបថ្មី សំបូរទៅដោយហាងថ្មីៗ និងកន្លែងថតរូជាច្រើន!

  • 2024-06-26 07:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើប U Mall គឺជាផ្សាររចនាដោយច្របាច់បញ្ចូលគ្នាជាមួយសិល្បៈសម័យថ្មីផ្តល់នូវបទពិសោធន៍ការដើរទិញឥវ៉ាន់ថ្មីសន្លាង ជាមួយហាងទំនិញជាច្រើន។

U Mall មានហាងម្ហូបអាហារយ៉ាងសម្បូរបែប តាំងពីកន្លែងកម្សាន្តសម្រាប់ក្មេងៗ និង យុវវ័យ, ហាងសម្លៀកបំពាក់ទាន់សម័យ និងហាងទំនិញផ្សេងៗទៀតជាច្រើន ដែលមានទីតាំងនៅកណ្តាល រាជធានីភ្នំពេញ។

ផ្សារទំនើប U mall ភំ្នពេញបាននាំយកសុទ្ធសឹងតែម៉ាកយីហោល្បីៗ

ផ្សារទំនើប U mall ភំ្នពេញ មានទីតាំងនៅជាប់ស្ថានទូតរុស្ស៊ី កណ្តាលរាជធានីភ្នំពេញ មានទំហំសរុបគឺ ១០,០០០ ម៉ែត្រការ៉េ ចំនួន ៥ជាន់ ជាកន្លែងថ្មីសំរាប់យុវវ័យសម័យថ្មី ក៏ដូចជាកន្លែងសម្រាប់សិល្បៈទាន់សម័យក្នុងទីក្រុងភ្នំពេញ។

ហាងម៉ាកយីហោ នៅ U Mall ភ្នំពេញ ជាង ៥០ភាគរយ គឺជាហាងបើកដំបូងគេនៅក្នុងក្រុងភ្នំពេញ ដែលរួចបញ្ចូលទាំងហាងអាហារ ហាងកាហ្វេ ភោជនីយដ្ឋានលើទឹកបែបខ្មែរ កន្លែងកម្សាន្ត និងហាងសម្លៀកបំពាក់ផ្សេងៗ។ អ្វីកាន់តែពិសេស ការរចនាបែបសិល្បៈ មានជណ្ដើររាងមូលលើអាកាសផ្តល់អារម្មណ៍ប្លែកថ្មី ដែលជាកន្លែង ទាក់ទាញយុវវ័យ និង អ្នកប្រើប្រាស់ប្រព័ន្វសង្គមជាច្រើន និង តារាមកថតរូបលេងកម្សាន្ត។

កម្មវិធីបើកសម្ពោធផ្សារទំនើប U Mall ប្រមូលផ្តុំទៅដោយតារាល្បីៗ

នៅថ្ងៃទី ២៩ ខែមិថុនាខាងមុខនេះ ផ្សារទំនើប U Mall ភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការហើយ ដោយមានការចូលរួមពីតារាល្បីៗ និងការសម្តែងដ៏អស្ចារ្យពី តារារ៉េបជាច្រើនរូបជូនសាធារណជនទស្សនា។

កម្មវិធីបើកសម្ពោធនេះនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃជាប់គ្នា គឺថ្ងៃទី ២៩-៣០ មិថុនាខាងមុខនេះ កុំភ្លេចចូលរួមសប្បាយជាមួយសកម្មភាពជាច្រើនដូចជា ការបង្ហាញ Cosplay, ការប្រគុំតន្រ្តីទាន់សម័យ និងការសម្តែងរាំ, ការបង្ហាញម៉ូដ, និង ការដាក់តាំងគំនូរសិល្បៈ។ លើសពីនេះទៅទៀត ភ្ញៀវទាំងអស់នឹងទទួលបាន ការបញ្ចុះតម្លៃដ៏អស្ចារ្យគ្រប់ហាងទាំងអស់នៅពេលបើកសម្ពោធ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងកម្មវិធីបើកសម្ពោធផ្សារទំនើប U mall ភំ្នពេញ៖

១. ការបង្ហាញ All Stars Cosplay Show

  • ថ្ងៃទី ២៩ ខែមិថុនា វេលាម៉ោង ៣:០០ ដល់ ៥:៣០ ល្ងាច៖ Cosplayer ជាច្រើននឹងប្រមូលផ្តុំនៅទីនេះ ដែលនឹងជាព្រឹត្តិការណ៍ បង្ហាញ cosplay ដ៏ធំមួយក្នុង ឆ្នាំ ២០២៤។

២.ការសម្តែងរាំឡូយៗរបស់ Zooba

  • ថ្ងៃទី ២៩ ខែមិថុនា វេលាម៉ោង ៥:៣០ ល្ងាច ដល់ ៦ ល្ងាច៖ អ្នករាំល្បីក្នុង Tiktok Zooba បើកកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងនៅភ្នំពេញ

៣. ការចេញលក់ម៉ាកល្បីៗរួមគ្នា Joint Project

  • ម៉ោង ៦ ដល់ ៧ យប់៖ ផ្សារទំនើប U Mall (ភ្នំពេញ) និង អ្នករចនាម៉ាកយីហោដ៏ពេញនិយមរបស់កម្ពុជាសហការរួមគ្នាលើកដំបូង បង្តើតនូវទំនិញដែលមានការរចនាទាន់សម័យហើយនឹងត្រូវដាក់លក់ជាលើកដំបូង។

អ្នកក៏នឹងមានឱកាសទទួលបានរបស់ដែលមានកំណត់ដោយឥតគិតថ្លៃដោយគ្រាន់តែចូលរួមក្នុងកម្មវិធី។

៤. រាត្រី Hip Hop

  • ចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ រាត្រី Hip Hop ដំបូងរបស់ប្រទេសកម្ពុជានឹងត្រូវបានបង្ហាញជាសាធារណៈនៅផ្សារទំនើប U mall ជាមួយតារាចម្រៀងរ៉េបខ្មែរល្បីៗជាច្រើនរូប ដែល រួមមាន ណូរិទ្ធ, Zedes និង Goofy។

៥. រីករាយជាមួយការបញ្ចុះតម្លៃជាច្រើន និងទទួលបានអាហារឥតគិតថ្លៃ

  • ចាប់ពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ៣០ ខែមិថុនា៖ ចំណាយត្រឹមតែ ១៦,៨ ដុល្លារ និងទទួលបានប័ណ្ណទឹកប្រាក់តម្លៃ ៥ ដុល្លារ ដោយប័ណ្ណនេះអាចប្រើបានគ្រប់ហាងទាំងអស់។

៦. ព្រឹត្តិការណ៍ All Stars Graffiti

  • ចាប់ពីម៉ោង ២ រសៀល ដល់ ៥ ល្ងាច ថ្ងៃទី ៣០ ខែមិថុនា៖ វិចិត្រករគំនូរ Graffiti ខ្មែរដ៏ល្បីម្នាក់ នឹង បង្កើតរូបគំនូរដោយផ្ទាល់ជូនភ្ញៀវទស្សនាកម្សាន្ត។

៧. ពិព័រណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃ

  • ចាប់ពីម៉ោង ៥:៣០ល្ងាច ដល់ម៉ោង ៦ ល្ងាច ថ្ងៃទី ៣០ ខែមិថុនា៖ ផ្សារទំនើប U Mall (ភ្នំពេញ) នឹងមានការដើរបង្ហាញសម្លៀកបំពាក់កែច្នៃ ដោយផ្អែកលើគោលគំនិតនៃសិល្បៈច្នៃប្រឌិត ជាមួយតារាម៉ូដែលល្បីៗ។
លើសពីនេះទៀតនឹងមានកម្មវិធីតូចៗគួរឱ្យភ្ញាក់ផ្អើលជាច្រើននៅជាន់នីមួយៗក្នុងផ្សារ ព្រមទាំងរីករាយជាមួយនឹងការបញ្ចុះតម្លៃក្នុងហាងអាហារនិងហាងទំនិញផ្សេងៗ

១. ហាងស៊ុបចង្កាក់ បញ្ចុះតំលៃ 50%

ចាប់ពីថ្ងៃបើកសម្ពោធ ថ្ងៃទី២៩ ខែមិថុនា

  • ហាងស៊ុបចង្កាក់ "100 skewers" បញ្ចុះតម្លៃ ៥០% គ្រប់មុខម្ហូប

  • ស្រាបៀរទិញមួយ ថែមមួយ ហើយនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា

២. ការបញ្ចុះតម្លៃ ៣២% សម្រាប់ហាងអាហារម៉ាកយីហោទីមួយក្នុងប្រទេសកម្ពុជា

រួមមានហាង ហាងត្រីដុត TANYU, ហាងបាយការីជប៉ុន CHI NAI Omelet Rice, ហាងមីអុីតាលី Panni Pasta PENNEHUT, ហាងម្ហូបកូរ៉េ TAI XI JIA, ហាងបាយ Founder Bak Kut Teh, និង ភោជនីយដ្ឋាន DIAO YU TAI។ បន្ថែមពីលើហាងទាំងនេះ នឹងមានការបញ្ចុះតម្លៃជាច្រើនទៀតកំពុងរង់ចាំអ្នក។

សម្រាប់សប្តាហ៍ដំបូងបន្ទាប់ពីការបើកសម្ពោធនូវតែមានការបញ្ចុះតម្លៃ ៣២% (មិនរាប់បញ្ចូលភេសជ្ជៈ) ម្ហូបប្លែករាល់ថ្ងៃ ញ៉ាំក្នុងតម្លៃសមរម្យ។

៣. ការបញ្ចុះតម្លៃផ្តាច់មុខ រយៈពេលមានកំណត់សម្រាប់ហាង ហាង CLASH, ហាងទំនិញ Miniso IP Store, ហាងសម្លៀកបំពាក់ Scorpion&co, ហាង BTF, ហាងភេសជ្ជៈ និង អាហារសម្រន់ Sugar Drinks & Snacks. ការបញ្ចុះតម្លៃ 70% សម្រាប់ហាង美丽田园 និង ហាងកាហ្វេ SEEDS ក៏មានការបញ្ចុះតម្លៃជាច្រើនផងដែរ។

តោះ All Stars កុំភ្លេចជួបជុំគ្នានៅផ្សារទំនើប U mall (ភ្នំពេញ)ទាំងអស់គ្នា

អាស័យដ្ឋាន ៖ U Mall ភ្នំពេញ

ឬស្វែងរកឈ្មោះ U mall លើ Google Maps: https://maps.app.goo.gl/xwf6GgWQVhmuWqaq9

អត្ថបទថ្មី