Ronaldo ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ និង​ Assist ច្រើន​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​ Euro

  • 2024-06-24 11:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ និង​ Assist បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខណៈ​នេះ​ Ronaldo ស៊ុត​ចូល​១៤គ្រាប់​ និង​ Assist បាន​៨ដង​ ដែល​ជា​ស្ថិតិ​មួយ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ Euro។

កីឡាករ​រូប​នេះ​បាន​ចូល​លេង​ប្រកួត​ឲ្យ​ក្រុម​ឈុត​ធំ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​កម្មវិធី​ Euro នេះ​តាំង​ពី​ឆ្នាំ​២០០៤​មក ដោយ​ចូល​លេង​បាន​ ២៧ប្រកួត​។

Ronaldo ជា​កីឡាករ​លេចធ្លោ​ទាំង​ក្នុង​ការ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​ និង​ប្រកួត​ឲ្យ​ក្លឹប​។ កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​តាំង​ពី​ឆ្នាំ​២០០៣ ដោយ​ចូល​លេង​បាន​ ២០៨ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​១៣០គ្រាប់​។

ចំពោះ​ការ​ចូល​រួម​ប្រកួត​ឲ្យ​ក្លឹប​វិញ​ កីឡាករ​រូប​នេះ​ធ្លាប់​ចូល​លេង​ឲ្យ​ក្លឹប​ធំៗជា​ច្រើន​ដូច​ជា​ Sporting CP, Manchester United, Real Madrid, Juventus និង​ Al Nassr ដោយ​ចូល​លេង​តាំង​ពី​ឆ្នាំ​២០០២ ចូល​លេង​បាន​ ១,០២១ប្រកួត​ និង​ស៊ុត​ចូល​ ៧៦៥គ្រាប់​។ កីឡាករ​នេះ​ធ្លាប់​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​ ជា​ពិសេស​ឈ្នះ​ពាន​ Ballon d'Or ៥ដង​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល