ថ្ងៃនេះយុនស្រែស្រែ ប៉ះ ម៉ាប់ឆ្វេង ១ស្មើកុកឈរវាយសេវា Sabay ថាម៉ាប់ឆ្វេងឈ្នះ ១០០%

  • 2024-07-17 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាកក្រើកនិងជក់ចិត្តហើយសម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទះក្រៅផ្លូវការ ព្រោះថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៤នេះ មានការប្រកួតបាល់ទះ១ស្មើរវាងស្មាត់យុនស្រែស្រែនិងម៉ាប់ឆ្វេង នៅតារាងបាល់ទះគ្រប់គ្រងដោយម៉ាប់ឆ្វេង «សានស្ពត» រការកោះ រាជធានីភ្នំពេញ។

ចំពោះគូ១ស្មើរវាងស្មាត់លំដាប់ជួរមុខជំនាញដៃស្ដាំ និងដៃឆ្វេងនៅកម្ពុជាទាំងពីររូបនេះ តើប្រិយមិត្តយល់ថាអ្នកណានឹងឈ្នះការប្រកួតនេះ?

សម្រាប់ Sabay យល់ឃើញថា គូនេះកីឡាកររហស្សនាមសឺវីសឥស្រមោលម៉ាប់ឆ្វេង នឹងឈ្នះទៅលើយុនស្រែស្រែ ១០០% តែម្ដងដោយសំអាងលើហេតុផលទាំងនេះ។

យុនស្រែស្រែ
  • ទី១៖ ម៉ាប់ឆ្វេង ជាកីឡាករជើងចាស់ ឆ្អិនអស់របៀបចាប់កុកលេង មិនថាដៃលើមិនថា១ស្មើ។

  • ទី២៖ ម៉ាប់ឆ្វេង ជាកីឡាករចិត្តត្រជាក់ ចេះនិងជំនាញដើរកន្រ្ទាក់តាំងពីដើមមក យល់ច្បាស់ពីរបៀបយកបាល់ របៀបបណ្ដើរបាល់ និងមានភាពម៉ត់ចត់ក្នុងការលេង។

  • ទី៣៖ ម៉ាប់ឆ្វេង មានផ្លែសេវាល្អ បញ្ជាសេវាច្បាស់ ជាពិសេសលេងមួយស្មើតែម្ដង។ ចំណែកយុនមានសេវាល្អដូចគ្នា ប៉ុន្តែបើចាប់កុកឈរវាយសេវាដូចគ្នាបែបនេះ យុនមិនឈ្នះម៉ាប់ឆ្វេងឡើយ។

ម៉ាប់ឆ្វេង

ផ្អែកលើបទពិសោធន៍ តិចនិកបច្ចេកទេសលេង និងភាពម៉ត់ចត់ Sabay ជឿជាក់ថាម៉ាប់ឆ្វេងនឹងទទួលបានជ័យជម្នះនៅថ្ងៃនេះ។ យ៉ាងណានេះគ្រាន់ជាការយល់ឃើញរបស់ Sabay តែប៉ុណ្ណោះ ចំពោះលទ្ធផលយ៉ាងណានោះ កុំភ្លេចនៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅតារាងបាល់ទះសានស្ពត រការកោះ រាជធានីភ្នំពេញ៕

អត្ថបទ៖ Um Sopheak