ឈាមជ័រខ្មែរ-អៀកឡង់ វ័យ១៩ឆ្នាំ គ្រីនីហ្គេន អានណា កំពុងលេចធ្លោក្នុងរង្វង់សិល្បៈខ្មែរនាពេលបច្ចុប្បន្ន

  • 2024-07-23 09:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់ថា ប្រិយមិត្តអ្នកអាន ពិសេសអ្នកនិយមតាមដានវិស័យសិល្បៈខ្មែរបានជ្រាបស្រាប់ហើយថា មានវត្តមានកូនកាត់ជាតិសាសន៍ផ្សេងៗជាច្រើនក្នុងកំពុងរង្វង់សិល្បៈខ្មែរនាពេលបច្ចុប្បន្ន។ រូបសម្រស់ដ៏ផូរផង់ គួបផ្សំទម្រង់មុខកូនកាត់ និងសមត្ថភាពដ៏ពូកែ ធ្វើឱ្យពួកគេច្បាបប្រជាប្រិយភាពយ៉ាងឆាប់រហ័សនឹកស្មានមិនដល់។

ក្នុងចំណោមកូនកាត់ជាតិសាសន៍ជាច្រើន គេបានប្រទះឃើញកូនកាត់ឈាមជ័រខ្មែរ-អៀកឡង់ គ្រីនីហ្គេន អានណា វ័យ១៩ឆ្នាំ ដែលសព្វថ្ងៃនាងជាតារាម៉ូដែល និងជា influencer លេចធ្លោម្នាក់ផងដែរ។

រូបភាព៖ ហ្វេសប៊ុក Anna Crinigan

កន្លងមក ម៉ូដែលវ័យក្មេងរូបនេះ បានលេចមុខថតសម្អាងជាហូរហែរ ថែមទាំងធ្លាប់ចូលរួមដើរបង្ហាញម៉ូដកម្មវិធី fashion show តូចធំជាច្រើនទៀតផង។ នាងធ្លាប់ស្ម័គ្រចិត្តចូលរួមដើរបង្ហាញម៉ូដក្នុងមហាព្រឹត្តិការណ៍សិល្បៈដ៏ធំអស្ចារ្យ «រាត្រីចងចាំ និងរាត្រីសមោសរ» លើកទី៤ ដែលបានរៀបចំឡើងយ៉ាងអធិកអធមបំផុត នៅលើទឹកដីខេត្តសៀមរាប កាលពីឆ្នាំ២០២៣។

រូបភាព៖ ហ្វេសប៊ុក ធារី សមុទ្រខៀវ

លើសពីនេះទៅទៀត សោភាកូនកាត់រូបនេះ ក៏ធ្លាប់ចូលរួមថតម៉ូដ fashion ជាមួយ អូលីវ៉ា គង់ និងធ្លាប់បានចូលរួមថត MV ចម្រៀង រួមទាំងសម្តែងភាពយន្តផងដែរ។

រូបភាព៖ ហ្វេសប៊ុក ធារី សមុទ្រខៀវ

ដុងទេពកោសល្យ សមត្ថភាព និងភាពស្រស់ស្អាតបែបកូនកាត់របស់សោភារូបស្រស់នេះ និងការចេះក្តោបក្តាប់ឱកាសយ៉ាងល្អ ធ្វើឱ្យនាងរឹតតែមានភាពលេចធ្លោខ្លាំងឡើង និងមានគេស្គាល់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី។

រូបភាព៖ ហ្វេសប៊ុក Anna Crinigan

រយៈពេលចុងក្រោយនេះ គេរមែងឃើញ គ្រីនីហ្គេន អានណា បង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈជាមួយសិល្បករវ័យក្មេងដែលមានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈខ្មែរ ជាពិសេសក្រុម Content creator និង Influencer ល្បីៗ។

រូបភាព៖ ហ្វេសប៊ុក ធារី សមុទ្រខៀវ

គួររំឮកផងដែរថា សព្វថ្ងៃនេះមានឈាមជ័យកូនកាត់ជាតិសាសន៍ផ្សេងៗជាច្រើនបានប្រឡូកចូលក្នុងវិស័យសិល្បៈខ្មែរ ដូចជា កូនកាត់ខ្មែរ-បារាំង, អាល្លឺម៉ង់, រស្ស៊ី, ថៃ, ចិន, ឡាវ, ម៉ិចស៊ីកូ, អាមេរិក, និងជាតិសាសន៍ផ្សេងៗជាច្រើនទៀតផងដែរ ប៉ុន្តែ គ្រីនីហ្គេន អានណា ជាឈាមជ័រខ្មែរ-អៀកឡង់ ដំបូងដែលគេប្រទះឃើញក្នុងវិស័យសិល្បៈខ្មែរយើង។

វត្តមានកូនឈាមផ្សំទាំងអស់ បានជួយជំរុញឱ្យវិស័យសិល្បៈខ្មែរកាន់តែមានភាពរស់រវើកខ្លាំងឡើង ព្រោះរូបសម្រស់ ភាពឆ្លាតវ័យ និងដុងទេពកោសល្យសិល្បៈពីកំណើតរបស់ពួកគេ។

ឈាមជ័រខ្មែរ-អៀកឡង់ គ្រីនីហ្គេន អានណា អាយុ ១៩ឆ្នាំ មានម្តាយជាជនជាតិខ្មែរ ឪពុកជាជនជាតិអៀកឡង់៕

រូបភាព៖ ហ្វេសប៊ុក ធារី សមុទ្រខៀវ

អត្ថបទ៖ Ah Mouy