កម្មវិធីបង្ហាញម៉ូដ Suel Bee នឹងលេចរូបរាង ជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរ និងម៉ូដសហសម័យ
- 2024-07-25 02:18:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីបង្ហាញម៉ូដ Suel Bee នឹងលេចរូបរាង ជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរ និងម៉ូដសហសម័យ
ចន្លោះមិនឃើញ
កម្មវិធីបង្ហាញម៉ូដ Suel Bee គ្រោងនឹងប្រារព្ធពិធីដ៏អធិកអធមបង្ហាញវប្បធម៌ សិល្បៈ និងម៉ូដសហសម័យរបស់ខ្មែរ នៅ Norea Cove ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះដែរ ត្រូវបានរំពឹងទុកថា នឹងក្លាយជាការលាយបញ្ចូលគ្នាយ៉ាងរស់រវើកនៃប្រពៃណី និងការបង្កើតថ្មី ចេញពីការត្បាញក្រណាត់ដ៏សំបូរបែបនៃមរតកខ្មែរទៅជាក្រណាត់នៃការរចនាបែបទំនើប។
Suel Bee ដែលជាអ្នកបង្ហាញម៉ូដ ដ៏ឆ្នើមប្រចាំពិភព Fashion បានបង្កប់នូវខ្លឹមសារនៃវប្បធម៌ខ្មែរ ប្តេជ្ញាផ្តល់វេទិការមួយដ៏អស្ចារ្យ ដើម្បីលើកតម្កើងស្នាដៃសិល្បៈ បេតិកភណ្ឌ និងប្រវត្តិសាស្ត្រសិល្បៈរបស់កម្ពុជា។
ជាក់ស្ដែង Sabay នឹងទៅទីនោះ ក្នុងនាមជាអ្នកសហការជាមួយកម្មវិធីបង្ហាញម៉ូដ Suel Bee នាពេលខាងមុខ។ កិច្ចសហការនេះតំណាងឱ្យឱកាសមួយ ដើម្បីបង្ហាញអំពីទេពកោសល្យដ៏អស្ចារ្យរបស់សិប្បករខ្មែរ អ្នករចនា និងអ្នកច្នៃប្រឌិត ដែលចែករំលែកបទពិសោធ និងការបង្កើតដ៏គួរឱ្យទាក់ទាញរបស់ពួកគេជាមួយទស្សនិកជនទូទាំងពិភពលោក៕