ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា
- 2024-07-30 02:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា
ចន្លោះមិនឃើញ
កងកម្លាំងប្រតិបត្តិការរុករក បានរកឃើញឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ តើអ្នកដឹងទេ ភ្នំយ៉ាវយ៉ៃ គឺជាភ្នំខ្ពស់ជាងគេលំដាប់ទី៧ នៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជាភ្នំខ្ពស់ជាងគេទាំង១០ នៅកម្ពុជា៖
១. ភ្នំឱរ៉ាល់៖ កម្ពស់ ១៨១៣ម៉ែត្រ
២. ភ្នំសំកុស៖ កម្ពស់ ១៧១៧ម៉ែត្រ
៣. ភ្នំខ្មោច៖ កម្ពស់ ១៦៦៦ម៉ែត្រ
៤. ភ្នំជ្រៃម្លូ៖ កម្ពស់ ១៦១៨ម៉ែត្រ
៥. ភ្នំក្រចៅ៖ កម្ពស់ ១៥៩៥ម៉ែត្រ
៦. ភ្នំក្បាលឬស្សី៖ កម្ពស់ ១៤០៤ម៉ែត្រ
៧. ភ្នំយ៉ាវយ៉ៃ៖ កម្ពស់ ១៣៥៨ម៉ែត្រ
៨. ភ្នំទំព័រ៖ កម្ពស់ ១៣១២ម៉ែត្រ
៩. ភ្នំថ្មចាំង៖ កម្ពស់ ១២៧៩ម៉ែត្រ
១០. ភ្នំខ្លាឃ្មុំ៖ កម្ពស់ ១២៥៥ម៉ែត្រ៕